Mourinho ថា លោកចង់ធ្វើជាគ្រូបង្វឹកបន្តទៀត ស្របពេលដែលក្លិបអឺរ៉ុបទាំង ៣ នេះ កំពុងត្រូវការគ្រូបង្វឹកថ្មី

//s9.kh1.co/69/69305ca8140df0e4afb94a43eebb511d267fbb60.jpg
កីទ្បា

 ២០-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

​លោក Mourinho និយាយថា លោកចង់ធ្វើជាគ្រូបង្វឹកបន្តទៀត ស្របពេលដែលក្លិបអឺរ៉ុបទាំង ៣ នេះ កំពុងត្រូវការគ្រូបង្វឹកថ្មី

អឺរ៉ុប៖ លោក Jose Mourinho បានប្រកាសថា លោកចង់វិលត្រឡប់មកកាន់ការងារគ្រប់គ្រងវិញភ្លាមៗបន្ទាប់ពីត្រូវបានបណ្តេញចេញដោយក្រុម Tottenham កាលពីថ្ងៃច័ន្ទ បន្ទាប់ពីការកាន់តំណែងរបស់លោកនៅភាគខាងជើងទីក្រុងឡុងដ៍បញ្ចប់បានរយៈពេល ១៧ ខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រធានក្លិប Tottenham លោក Daniel Levy បានជ្រើសរើសបណ្ដេញលោក Mourinho ជាមួយក្រុមគ្រូបង្វឹកដទៃទៀត។

  លោក Jose Mourinho
  លោក Jose Mourinho

សេចក្តីថ្លែងការណ៍របស់ក្លិបបានថ្លែងអំណរគុណដល់គ្រូបង្វឹកដែលឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ចំនួនពីរលើកក្នុងអាជីពជាគ្រូបង្វឹករបស់គាត់ ប៉ុន្តែមិនមានយោបល់ណាមួយលើកឡើងពីលោក Mourinho នោះទេ។

  លោក Jose Mourinho
  លោក Jose Mourinho

បន្ទាប់ពីត្រូវបានតាមដានដោយសារព័ត៌មាន Sky Sport កាលពីរសៀលថ្ងៃច័ន្ទ គ្រូបង្វឹកសញ្ចាតិព័រទុយហ្កាល់ត្រូវបានគេសួរអំពីការសម្រេចចិត្តហើយគាត់បានបង្ហើតិចតួចដែរ។

ទោះយ៉ាងណាក៏ដោយរឿងមួយដែលគាត់បានលើកឡើងគឺថា គាត់ចង់វិលត្រឡប់មកកាន់ការងារដឹកនាំនេះវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ គាត់បាននិយាយថា “គាត់មិនត្រូវការសម្រាកទេ។ ខ្ញុំតែងតែនៅជាមួយបាល់ទាត់ជានិច្ច”។

  លោក Jose Mourinho
  លោក Jose Mourinho

ទោះយ៉ាងណាមានក្លិបមួយចំនួនដែលកំពុងត្រូវការគ្រូបង្វឹកថ្មី ដែលលោក Mourinho អាចនឹងពិចារណាទៅដឹកនាំនៅទីនោះ ។

១. ក្លិប Porto

អ្នកចាត់ការបច្ចុប្បន្នគឺលោក Sergio Conceicao ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងារកំពូលៗ មួយចំនួននាពេលថ្មីៗនេះ  រួមទាំងក្លិប Fiorentina ហើយប្រសិនបើតួនាទីនេះនៅទំនេរនៅរដូវក្តៅនេះលោក Mourinho អាចវិលត្រឡប់ទៅកន្លែងដែលវាបានចាប់ផ្តើម។

Jose Mourinho
Jose Mourinho

២. ក្លិប Juventus

ជំហរជោគជ័យនិងចុងក្រោយរបស់លោក Mourinho បានកើតឡើងនៅឯក្លិប Inter Milan ដែលជាកន្លែងដែលគាត់បានឈ្នះការប្រកួតនិងរក្សាទំនាក់ទំនងល្អជាមួយកីឡាករភាគច្រើនរបស់គាត់។

Andrea Pirlo
Andrea Pirlo

សម្រាប់ហេតុផលនេះការវិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីមិនគួរត្រូវបានគេមើលរំលងទេ តែទោះបីយ៉ាងណាក្រុម Inter Milan ពេញចិត្តនឹងលោក Antonio Conte ។

ទោះយ៉ាងណាក្រុមសេះបង្កង់ Juventus កំពុងប្រឈមមុខនឹងការខកខានក្នុងការប្រកួតក្របខ័ណ្ឌ Champions League ហើយអាចផ្តល់ឱ្យលោក Mourinho នូវឱកាសមួយប្រសិនបើពួកគេបញ្ចប់តំណែងរបស់លោក Andrea Pirlo ។

៣. ក្លិប Celtic

ក្លិបយក្សស្កុតឡេន Celtic កំពុងតាមប្រមាញ់អ្នកចាត់ការថ្មីបន្ទាប់ពីលោក Neil Lennon លាឈប់ពីតំណែងកាលពីដើមឆ្នាំ។​

Neil Lennon
Neil Lennon

Eddie Howe និង Roy Keane ត្រូវបានសម្ភាសន៍សម្រាប់តួនាទីនេះ ប៉ុន្តែមិនបានឈ្នះពានរង្វាន់លីគកំពូលនៅក្នុងអាជីពរបស់ពួកគេទេ។ ខណៈដែលក្រុម Celtic អស់សង្ឃឹមក្នុងការប្រជែងយកពានរង្វាន់ Scottish Premiership ពីក្រុម Rangers មានគ្រប់ឱកាសដែលពួកគេអាចព្យាយាមស្វែងរកសំណាងជាមួយលោក Mourinho ៕

Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T