មិនធម្មតា! ត្រឹម២សប្ដាហ៍ បទ «លក់គោយន្ត» របស់ Noly មានអ្នកទស្សនារហូតដល់៣លានដង (មានវីដេអូ)

//s9.kh1.co/82/82f6b693d9f52e0bc517d0dd7178209e133e9c5c.jpg
តារា & កម្សាន្ដ

 ២០-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ប្រិយមិត្តដែលគាំទ្រតារាចម្រៀង Noly ប្រាកដជាធ្លាប់ស្តាប់ និងស្គាល់ពីបទចម្រៀងល្បីៗ របស់លោកកន្លងមកមិនតិចទេ ដោយសារតែបទចម្រៀងមួយៗ ចេញមកគឺពីរោះ និងមានអត្ថន័យចាក់ដោតច្រើន សម្រាប់យុវវ័យបច្ចុប្បន្នផងដែរ។

ភ្នំពេញ៖ ប្រិយមិត្តដែលគាំទ្រតារាចម្រៀង Noly ប្រាកដជាធ្លាប់ស្តាប់ និងស្គាល់ពីបទចម្រៀងល្បីៗ របស់លោកកន្លងមកមិនតិចទេ ដោយសារតែបទចម្រៀងមួយៗ ចេញមកគឺពីរោះ និងមានអត្ថន័យចាក់ដោតច្រើន សម្រាប់យុវវ័យបច្ចុប្បន្នផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញកាលពីថ្មីៗនេះ បទចម្រៀងមួយបទដែលមានចំណងជើងថា «លក់គោយន្ត» របស់តារាចម្រៀង Original Song លោក Noly បានផ្ទុះកញ្ជ្រោលយ៉ាងខ្លាំងនៅក្នុងសង្គមយូធូប និងបណ្ដាញហ្វេកប៊ុក

បទនេះផងដែរបាន ត្រឹមតែ១សប្ដាហ៍ Noly ទទួលបានអ្នកចូលទស្សនារហូតដល់១លានដង នៅក្នុងបណ្ដាញ យូធូប ផ្ទាល់របស់ខ្លួន ហើយលោកក៏បាន Comment ថ្លែងអំណរគុណដល់អ្នកហ្វេនៗថា៖

"អរគុណទាំងអស់គ្នាដែលបានទស្សនារហូតដល់ ១លាន View ក្នុង១សប្ដាហ៍សម្រាប់បទភ្លេងនិពន្ធថ្មីមួយនេះ។ ខ្ញុំនឹងព្យាយាមតែងនិពន្ធបទភ្លេងបែបនេះបន្ថែមទៀតដើម្បីអ្នកទាំងអស់គ្នា។ អរគុណសំរាប់ការ Comment និងការស្រលាញ់"។

Noly

តែអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះគឺចម្រៀងមួយបទនេះទទួលបានចំនួនអ្នកចូលទស្សនាយ៉ាងច្រើនត្រឹមរយៈពេល២សប្តាហ៍ បទ «លក់គោយន្ត» របស់តារាចម្រៀង Original Song លោក Noly ទទួលបានអ្នកទស្សនាកើនឡើងរហូតដល់ទៅ៣លានដង ឯណោះ។ ហើយបទចម្រៀងមួយនេះផងដែល នៅតែបន្តកើនឡើងអ្នកទស្សនាកាន់តែច្រើន និងមានអ្នក Cover បទនេះជាច្រើនផងដែរ៕

ចង់ដឹងវីដេអូយ៉ាងណា សូមទស្សនាខាងក្រោមនេះ ៖

  តារាចម្រៀង Noly
  តារាចម្រៀង Noly
  តារាចម្រៀង Noly
  តារាចម្រៀង Noly
បទ «លក់គោយន្ត» របស់តារាចម្រៀង Noly
Noly
Sok Try
សុខ ទ្រី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T