កាលពីពេលថ្មីៗនេះ បុរសម្នាក់ ដែលជាអ្នករស់នៅក្នុងទីក្រុង Yiwu ខេត្ដ  Zhejiang ប្រទេសចិន បានជាប់សង្ស័យក្នុងករណីរំលោភបំពាន ផ្លូវភេទលើកូនស្រីរបស់ខ្លួន ដែលមានអាយុត្រឹមតែ ១១ឆ្នាំប៉ុណ្ណោះ។

យោងទៅតាមសារព័ត៌មានរបស់ប្រទេសចិន បានឲ្យដឹងថា បុរសខាងលើនេះ មានឈ្មោះថា Lu បានរំលោភកូនស្រីរបស់ខ្លួន អស់រយៈពេល ២ខែមកហើយ ដែលត្រូវបានប្រពន្ធរបស់ខ្លួន ទូរស័ព្ទមកប្ដឹងប៉ូលីស កាលពីថ្ងៃព្រហស្បតិ៍ និងបាននិយាយថា ប្ដីរបស់នាង រំលោភកូនស្រីម្ដងហើយម្ដងទៀត។ យ៉ាងណាមិញ បុរសនេះក៏បានសារភាព ប្រាប់ប៉ូលីសថា ខ្លួនពិតជាចាប់រំលោភកូនស្រីរបស់ខ្លួនមែន។

តាមការសើុបអង្កេតបានបញ្ជាក់ឲ្យដឹងថា ជនល្មើសខាងលើនិងប្រពន្ធ ជាអ្នកមកពីខេត្ដ Yunnan ដែលបុរសនេះតែងតែវាយនាង នឹងដំបង នៅពេលដែលនាងប្រកែកមិន ព្រមរួមភេទជាមួយ។

តើប្រិយមិត្ដយល់យ៉ាងណា ដែលឪពុកបង្កើតរំលោភ កូនស្រីរបស់ខ្លួន ដែលទើបតែមានអាយុ ១១ឆ្នាំបែបនេះ?

 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]