ក្រុមហ៊ុនតូយ៉ូតានឹងបញ្ចេញ រថយន្តអគ្គិសនីដំបូងរបស់ខ្លួន នៅឆ្នាំ២០២២

//s9.kh1.co/2a/2a4b3442a34dbda23bdd78fb94a7338836d1a9dd.png
បច្ចេកវិទ្យា

 ២០-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អីយ៉ា! ក្រុមហ៊ុនរថយន្តនីមួយៗបញ្ចេញឡានអគ្គីសនីមកបណ្តើរៗហើយ

បរទេស៖ កាលពីខែកុម្ភៈក្រុមហ៊ុនតូយ៉ូតាបានប្រកាសថា ខ្លួននឹងបញ្ចេញរថយន្តអគ្គិសនីចំនួន3ម៉ូឌែល នៅសហរដ្ឋអាមេរិកនៅចុងឆ្នាំ2021។ ក្នុងចំណោមរថយន្តទាំងបីនោះ ពីរនឹងជារថយន្តអគ្គីសនីពេញលេញខណៈដែលមួយទៀតនឹងជារថយន្តកូនកាត់ (plug-in hybrid)។ ក្រុមហ៊ុនតូយ៉ូតាបានប្រកាសនៅថ្ងៃនេះថា ខ្លួនគ្រោងនឹងលក់រថយន្តអគ្គិសនីប្រហែល70ម៉ូឌែលនៅទូទាំងពិភពលោកនៅចុងឆ្នាំ2025 រួមទាំងម៉ូឌែលអគ្គិសនីថ្មីចំនួន15ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
(រូបភាព៖ Toyota)
(រូបភាព៖ Toyota)

ប្រហែលពាក់កណ្តាលនៃចំនួនរថយន្តទាំងនោះ នឹងដាក់ឈ្មោះនៅក្រោមយីហោថ្មីគឺ Beyond Zero របស់ក្រុមហ៊ុនដោយតូយ៉ូតាបានបង្ហាញរថយន្តម៉ាក Toyota bZ4X នៅថ្ងៃនេះ។ ទោះបីត្រឹមតែជា concept សិនក៏ដោយក៏ក្រុមហ៊ុនតូយ៉ូតាមានផែនការប្រែក្លាយវាទៅជាឡានពិតៗ។ ក្រុមហ៊ុននិយាយថាខ្លួនសង្ឃឹមថានឹងចាប់ផ្តើមលក់ម៉ូឌែល bZ4X នៅពាក់កណ្តាលឆ្នាំ2022។

(រូបភាព៖ Toyota)
(រូបភាព៖ Toyota)

ក្រុមហ៊ុនតូយ៉ូតាមិនបានចែករំលែកព័ត៌មានច្រើនទៀតទេ អំពីរថយន្ត bZ4X នេះ។ គេគ្រាន់តែដឹងថាវាត្រូវបានបង្កើតឡើងដោយសហការជាមួយក្រុមហ៊ុន Subaru ហើយនឹងមានបំពាក់អាគុយអគ្គិសនីថ្មី e-TNGA របស់តូយ៉ូតា៕

(រូបភាព៖ Toyota)
(រូបភាព៖ Toyota)
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T