គ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់មួយ បានកើតឡើងនៅក្នុង ផ្សារទំនើបមួយ ដោយសារតែការធ្វេសប្រហែស ដែលបានបណ្ដាលឲ្យស្ដ្រីចំណាស់ម្នាក់ ស្លាប់នៅកន្លែងកើតហេតុតែម្ដង។

យោងទៅតាមសារព័ត៌មានរបស់ ឃ្យូរឃ្យូរ បានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅ ក្នុងផ្សារទំនើប Lianhua ក្នុងតំបន់ Jiading សៀងហៃ ប្រទេសចិន កាលពីថ្ងៃសុក្រ ពេលព្រឹក ទី ២១ ខែមិថុនា ឆ្នាំ ២០១៣មុននេះ។ យ៉ាងណាមិញ នៅក្នុងហេតុការណ៍នោះ បានប្រទះឃើញថា បុគ្គលិកផ្សារទំនើបនេះ បានបាត់បង់ភាពជាម្ចាស់ការក្នុងការ គ្រប់គ្រងឥវ៉ាន់ ដែលខ្លួនដាក់នៅក្នុងកន្ដ្រក ដែលនឹងត្រូវរអិលតាមរយៈ ជណ្ដើរយន្ដ។ ដោយនៅក្នុងនោះ កន្ដ្រកនោះ បានរអិលចុះមកក្រោមពេញមួយទំហឹង ក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ដែលបានរុញស្ដ្រីចំណាស់ម្នាក់ ដែលមានវ័យខ្ទង់៦០ឆ្នាំនេះទៅមុខ ដែលមិនអាចឲ្យស្ដ្រីនេះរត់គេចចេញបានទាន់ពេលវេលានោះទេ។ ហេតុការណ៍ទាំងមូល ត្រូវបានចាប់ជាប់ ដោយកាមេរ៉ារបស់ផ្សារទំនើបនេះ។

ទោះជាយ៉ាងណា ហេតុការណ៍នេះ ត្រូវបានប៉ូលីសធ្វើការសើុបបអង្កេតយ៉ាងក្ដៅគគុក។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះហេតុការណ៍ដ៏គួរឲ្យគ្រោះថ្នាក់នេះ? សូមទស្សនាវីដេអូទាំងអស់គ្នា៖



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]