រាជធានីភ្នំពេញ ៖ បុរសម្នាក់វ័យជាង ៣០ឆ្នាំ បើករថយន្តកាមរីបាឡែន ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-8906 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកែងផ្លូវ១១៣ ក្នុងសង្កាត់បឹងព្រលិត ក៏បានរេចង្កូតជ្រុលទៅបុកម៉ូតូគុបជ្រុង ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1C-7425 ហើយរថយន្តបន្តដំណើរទៅ បុករថយន្តកាមរីឆ្លាម ១គ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2M-3023 ដែលចតស្ងៀម បណ្តាលឱ្យកាមរីឆ្លាមជ្រុល ទៅបុកម៉ូតូសង់កូរ៉េ ១គ្រឿង ដែលចតនៅពីមុខ ហើយរថយន្តទាំង២ បានបោកខ្ទប់នឹងបង្គោលភ្លើងរងការ ខូចខាតទាំងស្រុង និងបណ្តាលឱ្យមនុស្ស ២នាក់ រងរបួសធ្ងន់ត្រូវបញ្ជូនទៅ សង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ០៥នាទី យប់ថ្ងៃទី២២ មិថុនា ២០១៣ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។ ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងនាំយករថយន្ត និងម៉ូតូទាំង ៤គ្រឿង ខាងលើទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ ៕









បញ្ចូលអត្ថបទ ៖ វីយូឡែត

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]