Facebook គ្រោងនឹងបង្ហាញមុខងារ Audio Series ថ្មីក្នុងពេលឆាប់ៗនេះ

//s9.kh1.co/87/87bcba2c4ef66615ffa92b2ccb05b2070976b2de.jpg
បច្ចេកវិទ្យា

 ២០-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Facebook គ្រោងនឹងបង្ហាញមុខងារ Audio Series ថ្មីក្នុងពេលពីរបីខែខាងមុខ

លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook បានផ្ដល់បទសម្ភាសន៍ទៅកាន់កាសែត Casey Newton កាលពីថ្ងៃច័ន្ទថា Facebook គ្រោងនឹងបញ្ចេញមុខងារថ្មី Soundbites និង Live Audio Room ដែលជា series នៃមុខងារ Audio របស់ខ្លួនក្នុងពេលឆាប់ៗនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Live Audio Room ជាមុខងារមួយដែលមានលក្ខណៈស្រដៀងទៅនឹងកម្មវិធី Clubhouse ដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់អាចស្ដាប់និងសន្ទនានៅក្នុងការ Live បែបជា Audio។ ចំណែក Soundbites ជាមុខងារមួយទៀតដែលអាចឲ្យអ្នកប្រើប្រាស់បង្កើតនិងចែករំលែក Audio Clip ខ្លីៗ។ 

មុខងារថ្មីនេះគ្រោងដាក់ឲ្យប្រើប្រាស់នៅកំឡុងពេលពីរទៅបីខែខាងមុខនេះ ដោយចាប់ផ្ដើមសាកល្បងប្រើប្រាស់ដោយ Content Creator មួយចំនួនតូច។ 

ទោះបីមិនទាន់ប្រាកដថាមុខងារថ្មីនេះ នឹងដាក់ឲ្យប្រើប្រាស់សម្រាប់សាធារណៈជន ឬសម្រាប់តែ Creator ដែលមានចំនួនអ្នក Follow ច្រើនក៏ដោយ ប៉ុន្ដែគេរំពឹងថាតាមរយៈមុខងារថ្មីនេះអ្នកប្រើប្រាស់នឹងមានឱកាសរកចំណូលតាមរយៈ Live Audio Room ឬ Soundbites នេះ៕

មុខងារ Live Audio Room 
មុខងារ Live Audio Room 
មុខងារ Soundbites 
មុខងារ Soundbites 
Nath Vorleak
vorleak (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T