រាជធានីភ្នំពេញ ៖ បុរសម្នាក់ និងកូនប្រុសអាយុជាង ១០ឆ្នាំ បានរងរបួសធ្ងន់ ខណៈដែលរថយន្តឡិចស៊ីសRX300 ១គ្រឿង ពណ៌ស្ករ មិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចមុខហាង ហេង ជ្រុយ ក៏បានជ្រុលចង្កូតទៅបុករ៉ឹម៉ក អេយចាយពេញទំហឹង ហើយរថយន្តបង្កបានបើករត់គេចដោយសុវត្ថិភាព ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ២០នាទី យប់ថ្ងៃទី២២ មិថុនា ២០១៣ ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ជនរងគ្រោះឪពុក និងកូន ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៕



បញ្ចូលអត្ថបទ ៖ វីយូឡែត

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]