សម្រាលកូនមិនទាន់បាន១ខែស្រួលបួល Sririta បង្ហាញខ្លួនសាថ្មីខ្ញង់ជាងក្រមុំទៀត

//s9.kh1.co/d1/d15c415a2760658389103dc381252f06f74818a1.jpg
តារា & កម្សាន្ដ

 ២០-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សម្រាលកូនមិនទាន់បានមួយខែស្រួលបួលផង Sririta តែងខ្លួនឡើងខ្ញង់ដូចក្រមុំ។

ថៃ៖ ជាការពិតណាស់  តារាស្រីថៃ ដ៏មានប្រជាប្រិយមួយរូបនាង Sririta ដែលទើបតែ សម្រាលបានកូនប្រុសមួយ អស់មួយរយៈពេលមកនេះ ក៏ដូចជាបានបង្ហោះរូបភាពជាច្រើនសន្លឹកអំពីកូនប្រុសដ៏គួរឲ្យស្រលាញ់របស់ខ្លួនជារឿយៗ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក  ទោះទើបតែសម្រាលកូន បានប៉ុន្មានថ្ងៃមិនទាន់បានមួយខែស្រួលបួលកន្លងមកនេះ ក៏ពិតមែន ប៉ុន្តែSririta នៅតែមានការតុបតែងខ្លួនឡើងខ្ញង់ ដែលមនុស្សទូទៅ អាចមើលមិនដឹងថា តារាស្រីរូបនេះ កូនខ្ចីនោះទេ ព្រោះសម្រស់របស់តារាស្រីនេះ ទាំងមុនសម្រាល និងក្រោយសម្រាល គឺគ្មានបាក់សូម្បីតែបន្តិច ជាងនេះទៅទៀត តារាស្រីរូបនេះ រឹតតែមានសម្រស់ស្រស់ស្អាត ជាខ្លាំងទៅវិញ។  

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នៅលើគណនី Instagram របស់នាងផ្ទាល់បានបង្ហោះពីរសន្លឹក ដែលទាក់ទាញខ្លាំង នាងបានបង្ហាញរូបភាព ជាមួយនឹងការតុបតែងខ្លួន ក្នុងឈុតសម្លៀកបំពាក់ ឈុតសខ្លីលើជង្គង់ ជាពិសេស ថែមទាំងបង្ហាញឲ្យឃើញពី រូបរាងតូចច្រឡឹង ស្លីមស្អាត គ្មានអ្វីប្រែប្រួលបន្តិចសោះ៕

សូមទស្សនារូបភាពខាងក្រោម៖

Sririta
Sririta
Sririta
Sririta
Sririta
Sririta
Sririta
Sririta
Sririta
Sririta
Sririta
Sririta
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T