រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈដែលជិះម៉ូតូសង់កូរ៉េ ១គ្រឿង ពណ៌ក្រហម អត់មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងទិសដៅពីកើតទៅលិច លុះមកដល់មុខរោងចក្រ ៦ជាន់ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវរថយន្តកុងទ័រនើ ១គ្រឿង ពាក់ស្លាកលេខ ព្រះសីហុន 3A-0463 ដែលជិះបញ្រ្ចាស់ទិសគ្នា បុកចំពីមុខពេញទំហឹងតែម្តង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ២០នាទី យប់ថ្ងៃទី២២ មិថុនា ២០១៣ ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវសមត្ថកិច្ចទាក់ទង ក្រុមគ្រួសារសាច់ញាតិឱ្យមកទទួល ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែករថយន្តបង្ក និងម៉ូតូ ត្រូវយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ ៕

 






បញ្ចូលអត្ថបទ ៖ វីយូឡែត

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]