កម្រមានអ្នកដឹង! រឿងពិតនៅពីក្រោយ​ភាពល្បីល្បាញ​របស់​តារា​ TikTok កូនកាត់​អាមេរិក​ ភីលីពីន

//s9.kh1.co/9d/9ddfb917fcf036f7e8cc2be081684488cbf5d744.jpg
តារា & កម្សាន្ដ

 ២០-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Bella Poarch មានអ្នកគាំទ្ររហូតដល់ ៤១ លាននាក់ ប៉ុន្តែគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ដែលមាន​មនុស្សមិន​ច្រើននោះ​ទេ ដែលបានដឹងអំពីជីវិតរបស់នាង

តារា TikTok ដ៏ល្បីល្បាញម្នាក់នេះបានលាក់បាំងនូវរឿងពិតជាច្រើននៅពីក្រោយភាពល្បីល្បាញរបស់ខ្លួន។ នៅពីក្រោមមុខមាត់ស្រស់ស្រាយបែបមិនដឹងអីរបស់តារារូបនេះ គឺមានរឿងគួរឱ្យភ្ញាក់ផ្អើលជាច្រើនដែលអ្នកមិនដឹង។ តារាកូនកាត់ អាមេរិក-ភីលីពីន ម្នាក់នេះបានបោះបង់ការងាររបស់ខ្លួនចោល ហើយមកធ្វើជាតារា TikTok វិញ។ ហើយ​វីដេអូត្រឹមតែ ១០វិនាទីប៉ុណ្ណោះ ក៏គ្រប់គ្រាន់ឱ្យតារារូបនេះល្បីល្បាញបានទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Bella Poarch មានអ្នកគាំទ្ររហូតដល់ ៤១ លាននាក់ ប៉ុន្តែគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ដែលមាន​មនុស្សមិន​ច្រើននោះ​ទេ ដែលបានដឹងអំពីជីវិតរបស់នាង។ តារារូបនេះធ្លាប់ជាអតីតកងទ័ពជើងទឹករបស់មេរិកទាំងដែលខ្លួន​មានអាយុ​តិចនៅឡើយ ប៉ុន្តែព្រោះតែមានរឿងមួយចំនួនបានកើតឡើងខណ:ពេលដែលតារារូបនេះនៅជាកងទ័ព ទើប Bella Poarch ត្រូវសម្រេចចិត្តចាកចេញពីអាជីពមួយនេះ។ មានអ្នកខ្លះជឿថាប្រហែលជាអាចមកពីបញ្ហាផ្លូវចិត្តរបស់ស្រីស្អាតរូបនេះ ព្រោះនាងធ្លាប់បានប្រាប់ឱ្យដឹងថា៖ "ខ្ញុំធ្លាប់ជួបប្រទះបញ្ហាបាក់ទឹកចិត្តធ្ងន់ធ្ងរ តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ហេតុនេះហើយមិនបាច់បារម្ភពីខ្ញុំនោះទេ ខ្ញុំធ្លាប់រស់នៅជាមួយវា ហើយក៏មានប្រព័ន្ធចាំជុំរុញទឹកចិត្តជួយខ្ញុំ"។

គួរបញ្ជាក់ផងដែរថា ភាគច្រើនវីដេអូរបស់តារារូបនេះគឺគ្រាន់តែជាវីដេអូរាំបែបងាយៗប៉ុណ្ណោះ ហើយក្រោយមកនាង​ក៏ត្រាប់តាមតួសម្តែង និងតួអង្គហ្គេមម្តង។ អ្នកគាំទ្រតែងតែសួរនាំអំពីស្នាមសាក់ដែលមាននៅលើខ្លួនរបស់នាង ហើយ​ស្នាមសាក់ក៏នាំឱ្យនាងមានបញ្ហាជាមួយជនជាតិអាស៊ីផងដែរ ដោយស្នាមសាក់នោះវាស្រដៀងទៅ​នឹងទង់ជាតិ​នៃការរីកលូតលាស់ឡើងនៃប្រទេសជប៉ុន ដែលវាមានទាក់ទងនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្ដ្រឈឺចាប់ររវាង​ប្រទេស ជប៉ុន និងប្រទេសកូរ៉េខាងត្បូង។ ក្រោយមកតារារូបនេះក៏បានធ្វើការសទោសដោយបាននិយាយថា៖ "ខ្ញុំសុំទោស បើសិនជាស្នាមសាក់របស់ខ្ញុំធ្វើឱ្យប៉ះពាល់ដល់អ្នក ខ្ញុំស្រឡាញ់កូរ៉េខ្លាំងណាស់"។

ទោះជាបែបនេះក៏ដោយក៏មានអ្នកគាំទ្រខ្លះបាននិយាយថា Bella Poarch គឺសម្តែងធ្វើដូចជាកូនក្មេងមិនដឹងអី ទាំងដែលការពិតខ្លួនគឺជាមនុស្សធំពេញវ័យដែលដឹងគ្រប់យ៉ាង។ ជាការពិតទៅតារារូបនេះបានប្រើប្រាស់បណ្តាញ TikTok ដើម្បីបង្កើតទីផ្សាររកស៊ីរបស់ខ្លួន តាមរយៈការបើកវេបសាយដើម្បីដាក់លក់សម្ភារ:ដល់អ្នកគាំទ្ររបស់ខ្លួន រួមមានដូចជាអាវក្រៅដែលផលិតមានចំនួនកំណត់ និងអាវយឺតដែលមានចុះហត្ថលេខា។

តើអ្នកយល់យ៉ាងណាចំពោះរឿងពិតមួយនេះ?

សូមទស្សនារូបភាពខាងក្រោម៖

Bella Poarch
Bella Poarch
Bella Poarch
Bella Poarch
Bella Poarch
Bella Poarch
Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T