ខេត្តកំពង់ចាម ៖ យុវសិស្សម្នាក់ត្រូវក្មេងស្ទាវ ១ក្រុម មានគ្នាមិនតិចជាង ១០នាក់ បានយកដាវសាំម៉ូរ៉ៃមកកាប់ត្រូវចំដៃ ខាងឆ្វេងបណ្តាលឱ្យហូរឈាមរបួសធ្ងន់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥រសៀល ថ្ងៃទី២២ មិថុនា ២០១៣ នៅចំណុចផ្លូវក្រោយវត្តដីដុះ ក្នុងសង្កាត់វាលវង់ ស្រុកកំពង់សៀម ។

តាមសម្តីយុវសិស្សរងគ្រោះឈ្មោះ ទ៊ុយ និរោធ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម បានឱ្យដឹងថា រូបគេ និងមិត្តភក្តិ ៥នាក់ ទៀតបានជិះម៉ូតូ ៣គ្រឿង ធ្វើដំណើរទៅរៀនភាសាអង់គ្លេស លុះមកដល់ជិតសាលាក៏ត្រូវក្មេងស្ទាវ ១ក្រុមនោះ ទាញដាវសាំម៉ូរ៉ៃដេញវាយតែម្តង ហើយរូបគេបានរត់ចូល ផ្ទះប្រជាពលរដ្ឋឱ្យជួយ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់អស់ ។ ក្រោយកើតហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ រកជនសង្ស័យ រហូតមកដល់ម៉ោង ១០យប់ ថ្ងៃដដែលនេះ នៅពុំទាន់ចាប់បានជនសង្ស័យណាម្នាក់ឡើយ ៕



បញ្ចូលអត្ថបទ ៖ វីយូឡែត

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]