ទីបំផុត! ភាពយន្តកំពូលវីរបុរសសញ្ជាតិអាស៊ីដំបូងរបស់ Marvel ទម្លាក់វីដេអូខ្លីជាផ្លូវការ​ហើយ (មានវីដេអូ)

//s9.kh1.co/11/11c3de5f414b8b60aa9b06881eddcd0ab8c85ad8.jpg
តារា & កម្សាន្ដ

 ២០-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ភាពយន្តកំពូលវីរៈបុរសសញ្ជាតិអាស៊ីដំបូងរបស់ Marvel ទម្លាក់វីដេអូខ្លីជាផ្លូវការហើយ

បរទេស៖ នាយប់ថ្ងៃទី១៩​ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន Marvel បានទម្លាក់នូវវីដេអូខ្លីថ្មីជាផ្លូវការនូវខ្សែភាពយន្ត​កំពូល​វីរៈបុរសសញ្ជាតិអាស៊ីដំបូងបង្អស់របស់ខ្លួនពោលគឺខ្សែភាពយន្តដែលមានចំណងជើងថា Shang Chi and the Legend of the Ten Rings នេះឯង។ ដំណឹងនៃខ្សែភាពយន្តនេះត្រូវបានគេប្រកាសតាំងពីដំបូងនៅឯ Comic-Con 2019 នៅទីក្រុង San Diego ដែលត្រូវបានគេបញ្ជាក់ថា Simu Liu នឹងសម្តែងជាតួអង្គឯក Shang-Chi ហើយគ្រោងនឹងបញ្ចាំងនៅ ខែកុម្ភៈឆ្នាំ២០២១ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបលោក​ Simu Liu 
រូបលោក​ Simu Liu 

ទោះយ៉ាងណាដោយសារតែជំងឺរាតត្បា COVID-19 បណ្តាលឱ្យមានការពន្យារពេលនៃការចាក់បញ្ចាំងនៃខ្សែ​ភាពយន្ត​ក្នុង MCU Phrase 4 នេះ ក៏ប៉ុន្តែអីឡូវនេះខ្សែភាពយន្តនេះត្រូវបានគេគ្រោងនឹងចាក់បញ្ចាំងនៅក្នុងថ្ងៃទី ៣ខែកញ្ញា ខាងមុខនេះ។ ទោះជាមានការរំខានក៏ដូចជារអាក់រអួលដោយសារជំងឺកូវីដ១៩នេះក៏ដោយក្ដី ក៏ក្រុមការងារផលិតនៃខ្សែភាពយន្តនេះបានខិតខំប្រឹងប្រែងផលិតរហូតបានសម្រេចបញ្ចប់នៅខែតុលាឆ្នាំ២០២១ នៅឯប្រទេសអូស្ត្រាលី។

Shang Chi
Shang Chi

ក្រុមហ៊ុន Marvel ពិតជាគោរពស្រលាញ់តារាសម្ដែងរបស់ពួកគេមែនទែនពោលទោះបីជាលោក Simu Liu គឺមាន​សញ្ជាតិខុសពីពួកគេជាការពិតក្ដី ក៏ក្រុមហ៊ុនសម្រេចចិត្តផ្ដល់តម្លៃនឹងគោរពដូចដែលការដែលចេញវីដេអូខ្លីនៅថ្ងៃទី ១៩ នេះឯងដែលជាថ្ងៃកំណើតរបស់តារាសម្ដែង Shang Chi រូបនេះឈានចូលវ័យ ៣២ ឆ្នាំ។

រូបលោក​ Simu Liu 
រូបលោក​ Simu Liu 

តោះចង់ដឹងថាវីដេអូខ្លីនៃខ្សែភាពយន្តកំពូលវីរៈបុរសដែលមានសញ្ជាតិអាស៊ីរឺចិន Shang Chi នេះមានភាព​អស្ចារ្យ​ប្លែក​​យ៉ាងណា សូមប្រិយមិត្តទស្សនា៖

Teaser
https://s9.kh1.co/__image/w=650,h=342,q=100/5b/5b0ae5cb8436b0f5d42ddbce5536ee7d9fe2a8b9.png
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T