តើ Spurs ត្រូវចំណាយអស់ប៉ុន្មានក្នុងការបញ្ចប់តំណែងរបស់លោក Mourinho មុនកិច្ចសន្យា?

//s9.kh1.co/f1/f1a8e619df317b3bbceeebd6abf1f5ba9a962093.jpg
កីទ្បា

 ២០-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តើក្លិបត្រូវចំណាយអស់ប៉ុន្មានក្នុងការបញ្ចប់ដំណែងរបស់លោកJose Mourinhoមុនកិច្ចសន្យា?

បរទេស៖ ក្លិប Tottenham Hotspur បាន​ប្រកាសរឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នៅ​ល្ងាច​ថ្ងៃ​ទី ១៩ ខែមេសា នោះ​គឺ​ពាក់ព័ន្ធ​នឹង​ការ​បញ្ចប់​តំណែង​លោក Jose Mourinho ដែលជាអ្នកចាត់ការ​មុន​កាលកំណត់​នៃ​កុងត្រា​រយៈ​ពេល ២ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jose Mourinho
លោក Jose Mourinho

ចំពោះមូលហេតុនៃការចាកចេញនេះផងដែរ តាមរយៈប្រភពគួរឲ្យជឿទុកចិត្តមួយបានឲ្យដឹងថាក្រោយពីដឹងថា Spurs បានយល់ព្រមចូលរួមជាមួយពានរង្វាន់ ESL អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់រូបនេះក៏សម្រេចចិត្តមិនដឹកនាំក្រុមហ្វឹកហាត់ឡើយ និងព្រមទាំងមានទំនាស់ជាមួយថ្នាក់ដឹកនាំក្លិបផងដែរពីបញ្ហាមិនចុះសម្រុងគ្នាពាក់ព័ន្ធនឹងការចូលរួមក្នុងពានរង្វាន់ថ្មីនេះរបស់មាន់ខ្នាយមាស។

លោក Jose Mourinho
លោក Jose Mourinho

តែទោះបីជាយ៉ាងណាក៏ដោយការបញ្ចប់តំណែងរបស់លោក Mourinho មុន​កាល​កំណត់​នៃកិច្ចសន្យាកុងត្រាបែប​នេះ គឺ​ក្លិប​ត្រូវ​ចំណាយ​អស់ ២០ លាន​ផោន​ឯ​ណោះ តែ​វា​រាប់​ជា​ទំហំ​ទាប​ជាង​កិច្ច​ព្រមព្រៀង​ដែល​អាច​មាន​ដល់ ៣០ លាន​ផោន ប្រសិន Mourinho ដឹកនាំ​ជោគជ័យ​ឬ​ឈាន​ដល់​ចំណុច​ណា​មួយ​ល្មម​អាច​ទទួល​ប្រាក់​បន្ថែម។ នេះ​បើ​តាម​ Daily Mail បាន​ចុះ​ផ្សាយ៕

លោក Jose Mourinho
លោក Jose Mourinho
Sao Sovanndy
សុវណ្ណឌី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T