យោងតាមគេហទំព័រ Telegraph បានអោយដឹងថា បុរសរស់នៅ ប្រទេសចិនពីរនាក់ បានបើករថយន្តដេញបុកគ្នា ភ្ងាក់ផ្អើលដល់ ប្រជាជនដែលធ្វើដំណើរតាមដងផ្លូវ។

រថយន្តដែលបុកទង្គិចគ្នា ត្រូវបានគេរាយការណ៏ថា បើកបរដោយ បុរសពីរនាក់ ជា ឪពុកកូន ដែលកំពុងមានជំលោះជាមួយគ្នា យ៉ាងខ្លាំង។

កាមេរ៉ាសុវត្ថិភាព បានបង្ហាញថា រថយន្តម៉ាក់  Mercedes ពណ៌ខ្មៅ បើកដោយបុរសជាឪពុក បានដេញបុករថយន្តមួយគ្រឿងទៀត  ម៉ាក BMW ពណ៌ក្រហម បើកដោយបុរស ជាកូនប្រុស នៅតាមផ្លូវដ៏មមាញឹកមួយកន្លែង នៅក្នុងតំបន់ Ma'anshan ខេត្ត Anhui  ប្រទេសចិន។ ក្រោយមក ឪពុកកូនទាំងពីរ ថែមទាំង ប្រដេញគ្នា នៅតាមផ្លូវទៀតផង។ ប៉ូលីសប្រចាំនៅតំបន់នោះ បានរាយការណ៏ថា ទាំងឪពុក ទាំងកូនប្រុស ត្រូវបានឃាត់ខ្លួន ដើម្បីធ្វើការសាកសួរបន្ត។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ? សូមទស្សនាវីដេអូ





 

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]