នេះគឺជារឿងមួយដែលចម្លែក សំរាប់មនុស្សភាគច្រើន ស្ទើរតែមិនធ្លាប់មានអ្នកធ្លាប់បានជួបប្រទះផង គឺសត្វលាសសមុទ្រលិតអំបិល។

វីដេអូឃ្លីបខាងក្រោមនេះ ត្រូវបានប្រទះឃើញក្នុង គេហទំព័រ YouTube ដែលទទួលបានអ្នកទស្សនាដ៏ច្រើន ព្រោះវាជាទិដ្ឋភាពមួយដ៏កម្រមាន។ វិដេអូនេះបង្ហោះដោយអ្នកប្រើប្រាសឈ្មោះ Ken Blanchard ដែលដាក់ចំណងជើងថា “Clam licking salt. This amuse me greatly”។

តើអ្វីដែលចេញពីក្នុងសំបកលាសនេះ គឺជាអណ្ដាតរបស់វា ឬ ក៏ជាខ្លួនរបស់វា? ពួកគាត់ក៏មិនបានដឹងច្បាស់ដែរ តែយោងតាម ប្រសាសន៍របស់សាស្រ្ដាចារ្យមួយផ្នែកជីវសាស្រ្ដ មានប្រសាសន៍ថា វាមិនមែនលិតអំបិលនោះទេ គឺវាខំប្រឹកកាយដី ជាមួយនឹងសាច់ដុំដ៏រឹងរបស់វា ដែលយើងមើលទៅហាក់ដូចជាអណ្ដាត។ លោក Miriam Goldstein មានប្រសាសន៍បន្តថា លាសសមុទ្រមិនមានអណ្ដាតនោះទេ អ្វីដែលយើងបានឃើញនេះ គឺវាខំប្រឹងកាយដីដើម្បីកប់ខ្លួនវាតែប៉ុណ្ណោះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ វីដេអូខាងក្រោមនេះ? 

កែសម្រួលដោយ អៀង

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]