សៀមរាបៈ រថយន្តកាម៉ារី មួយគ្រឿង ផ្ទុកទៅដោយ កូនត្រីឆ្តោជាង២ម៉ឺនក្បាល បានជ្រុលទៅបុក ដើមពុទ្រាមួយដើម នៅតាមផ្លូវជាតិលេខ៦ បណ្តាលអោយទៅមុខលែងរួច កាលពីវេលាម៉ោង ប្រមាណ៦និង ៣០ នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣ នេះ ស្ថិតនៅក្នុងភូមិសំរោងកញ្ចោច ឃុំឫស្សីលោក ស្រុកជីក្រែង ខេត្តសៀមរាប។

លោក ម៉ៅ វណ្ណា នាយសង្កាត់រដ្ឋបាលជលផល ស្រុកជីក្រែង បានថ្លែងអោយ ដឹងថា ពិតជាមានករណីនេះ កើតឡើងមែន ដែលបង្កឡើងដោយរថយត្ត កាម៉ារីមួយគ្រឿង ពណ៌ សម្បកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ ២c0405 បានទៅបុកដើម ពុទ្រា មួយដើមបណ្តាលអោយទៅមុខលែងរួច។

លោកថា ក្រោយទទួលព័ត៍មាន នេះកម្លាំងរដ្ឋបាលជលផនិង សមត្ថកិច្ចមូលដ្ឋាន បានទៅជួយអន្តរាគមន៍ តែអ្នកបើក រថយត្តបានរត់គេចខ្លួនបាត់។

លោក ម៉ៅ វណ្ណា បានបន្តថា កូនត្រីឆ្តោទាំងនេះ លោកនឹងសុំគោកការណ៍ពីថ្នាក់លើ ដើម្បីយក ទៅប្រលែង នៅតាមស្ទឹងវិញ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]