ខេត្តកំពង់ចាម៖ សត្វព្រៃចម្រុះ មានសំពោច ២ក្បាលទម្ងន់ ៤,៣គីឡូក្រាម និងពស់សាំងសឿ ២ថង់ទម្ងន់ ១៧,៥គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលសេដ្ឋកិច្ចខេត្ត សហការជាមួយរដ្ឋបាលព្រៃឈើ ចាប់បានពីក្រុមឈ្មួញ ដែលដឹកតាមរថយន្តធុនតូចមួយគ្រឿង នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ កាលពីវេលាម៉ោង៣ និង ២៥នាទីរសៀលថ្ងៃទី២១ មិថុនា ២០១៣ ។

ការចុះបង្ក្រាបនេះ យោងតាមបទបញ្ជា លោកវរសេនីយ៍ឯកឆាយ សុខា ស្នងការរងនគរបាលខេត្ត ទទួលផែនកណ្តាលការិយាល័យប្រឆាំងបទល្មើស ។ បើតាមការឱ្យដឹងសត្វព្រៃទាំងនេះ គឺដឹកចេញពីខេត្តកំពង់ធំ យកទៅលក់នៅស្រុកពញាក្រែកជាប់ព្រំដែន វៀតណាម ប៉ុន្តែមិនទាន់ដល់គោលដៅផង ត្រូវសមត្ថកិច្ចបង្ក្រាបបានតែម្តង ។









បញ្ចូលអត្ថបទ ៖ ចាន់ ធូ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]