រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ភ្លាមៗ ខណៈដែលរូបគាត់បើករ៉ឺម៉កម៉ូតូ  ១គ្រឿង ធ្វើដំណើរតាមបណ្តោយ មហាវិថីម៉ៅសេទុង លុះមកដល់ចំណុចមុខសណ្ឋាគារ អ៊ីនធើខនកង់ទីណង់តាល់ ក៏ត្រូវរថយន្តម៉ាឌ្រិច ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-9561 បើកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យរ៉ឺម៉កម៉ូតូក្រឡាប់ផ្ងារជើង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ មិថុនា ២០១៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ៕








បញ្ចូលអត្ថបទ ៖ វីយូឡែត

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]