សម្រស់ដូចទេពធីតា មិនសមណាបវរកញ្ញារុស្សុី ប្រើភាសាមិនសមរម្យទៅបណ្តាបវរកញ្ញាដទៃ បែបនេះសោះ (មានវីដេអូ)

//s9.kh1.co/0c/0cb880587f2062ad127e71a2e1fecb7ce1d75398.jpg
តារា & កម្សាន្ដ

 ១៩-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សម្រស់ស្អាតដូចទេពធីតាក្នុងរឿងព្រេងនិទាន ប៉ុន្តែត្រូវរងការរិះគន់យ៉ាងចាស់ដៃពីមហាជន ដោយសារតែវីដេអូនេះប៉ះពាល់នឹងការរើងអើង។

រុស្សុី: កាលពីពេលថ្មីៗនេះ នាង Alina Sanko បវរកញ្ញា ឯកចក្រវាលរុស្សី ត្រូវបានថតជាប់ដោយកាមេរ៉ា IG Story របស់អ្នក Makeup(តុបតែងមុខ) កំឡុងពេលផាត់មុខដោយនាងបាន Bully(មើលងាយ)ដល់បណ្តាបេក្ខភាពនៃបណ្តាប្រទេសមួយចំនួនដែលបានបញ្ជូនបេក្ខភាពសម្បុរខ្មៅ និងបានពោលពាក្យមិនសមរម្យទៅកាន់បេក្ខភាពប្រទេសដទៃផ្សេងទៀត ដោយនាងបាននិយាយ សើចចំអកនិងមើលងាយសម្រស់ថាមានពណ៌សម្បុរ និងរូបសម្រស់មិនសាកសម ក្លាយជាបេក្ខភាពតំណាងឲ្យប្រទេស ដែលនឹងត្រៀមចេញទៅប្រកួតជាមួយខ្លួននៅឯទឹកដីសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះវីដេអូរបស់នាងក៏ត្រូវបានមហាជននៅទូទាំងពិភពលោក ជាពិសេសអ្នកដែលគាំទ្រវិស័យបវរកញ្ញាបានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត និងទង្វើដែលមិនអាចទទួលយកបាន ខណ:ដែលការពោលពាក្យមិនសមរម្យបែបនេះ អាចនឹងប្រឈមមុខទៅនឹងការដកបេក្ខភាពនៅក្នុងការប្រកួតដែលនឹងឈានចូលមកដល់នាពេលខាងមុខ។

សូមរំលឹកផងដែរថា នាង Alina Sanko និងត្រូវជាបេក្ខភាពដែលតំណាងឲ្យប្រទេសរុស្សុីចូលរួមនៅក្នុងការប្រកួតប្រជែងក្នុងកម្មវិធីប្រកួតបវរកញ្ញាឯកចក្រវាល ដែលគ្រោងនឹងធ្វើឡើងនៅលើទឹកដីសហរដ្ឋអាមេរិក នៅក្នុងកំឡុងខែឧសភា ខាងមុខនេះ៕  

ចង់ដឹងឲ្យកាន់តែច្បាស់ថែមទៅទៀតនោះ សូមទស្សនារូបភាព និងវីដេអូដែលមាននៅផ្នែកខាងក្រោម÷

ប្រភពដកស្រង់វីដេអូ: Team Cambodia

នាង Alina Sanko
នាង Alina Sanko
នាង Alina Sanko
នាង Alina Sanko
នាង Alina Sanko
នាង Alina Sanko
នាង Alina Sanko
នាង Alina Sanko
នាង Alina Sanko
នាង Alina Sanko
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T