រឿង​ដំបូង​របស់ Nadech និង Bow ទទួល​​​ការគាំទ្រ​ខ្លាំង​ ក្រោយលេច​​ឈុតឆាក​ខ្លីៗ​​លើ Twitter

//s9.kh1.co/b6/b617c571c4a3cb7a83f50662a2c135fbc51d1bc7.png
តារា & កម្សាន្ដ

 ១៩-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

រឿងដំបូងរបស់ Nadech និង Bow ទទួលបានការគាំទ្រយ៉ាងខ្លាំង​ ក្រោយពីបញ្ចេញឈុតឆាកខ្លីៗអំពីរឿង

ដូចដែលបានដឹងមកហើយថា Nadech Kugimiya និង Bow Maylada បានសម្ដែងនូវរឿងថ្មីមួយជាមួយគ្នា ដែល​រឿងនោះទើបតែបញ្ចេញនូវឈុតឆាកខ្លីៗ កាលពីថ្ងៃទី ១៧ មេសា។ ជាពិសេសនោះ រឿងនេះ​បានទទួល​នូវ​ការគាំទ្រយ៉ាងច្រើន ដោយគ្រាន់ចេញនូវឈុតខ្លីតែប៉ុណ្ណោះ។ ដោយឡែករឿងមួយមានការចាប់អារម្មណ៍យ៉ាងច្រើន​និងបានក្លាយជា Trend មួយនៅក្នុងបណ្ដាញសង្គម Twitter ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា រឿង Mon Ruk Nong Pak Ka Yaeng នេះ នឹងត្រូវបានត្រៀមចាក់បញ្ចាំងនៅថ្ងៃទី ១០ ឧសភា ខាងមុខនេះនៅលើស្ថានីយ៍ទូរទស្សន៍ថៃលេខ៣ តែម្ដង។ មួយវិញទៀត លទ្ធផលមួយនេះក៏អាចជាកាដូមួយ​ដ៏ល្អសម្រាប់ Bow នៅក្នុងការសហការសម្ដែងជាមួយរៀមច្បងរបស់នាងផងដែរ៕  

https://s9.kh1.co/__image/w=538,h=587,q=100/41/41d9bdfd317a942ff1ca428392c1adb8923bbc12.jpg
https://s9.kh1.co/__image/w=650,h=813,q=100/b8/b85be6caa69d08f4da1dc2af60dce2a656f79eb6.jpg
Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T