តារាៗផ្អើលឆ្លងកូវីដ Pok និង Margie បង្អួតឡានLamborghini ថ្មី កំឡុងពេលឃុំខ្លួន

//s9.kh1.co/4e/4e6880fc47a273e8067d700e0bc1e166074e9836.jpg
តារា & កម្សាន្ដ

 ១៩-មេសា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

Pok និង Margie បង្ហាញឡានថ្មីស្រឡាងដែលទើបនឹងទិញ ទោះបីឃុំខ្លួននៅក្នុងផ្ទះក៏ដោយ

ថៃ៖ មហាជនប្រាកដជាបានជ្រៀបជាក់ជាមិនខាន ថា Margie  និងស្វាមីលោក Pok គឺជាតារាសិល្បៈ ដែលមានទេពកោសល្យ  ព្រមទាំងមានប្រជាប្រិយភាព នៅក្នុងរង្វងសិល្បៈ ទៀតផង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Margie និង Pok និងកូនៗ 
Margie និង Pok និងកូនៗ 

នៅក្នុងរយៈពេលថ្មីនេះ គ្រួសារបស់ Margie  និងគ្រួសារ ត្រូវបានឃុំខ្លួននៅក្នុងផ្ទះរយៈពេល១៤ថ្ងៃដើម្បីតាមដានមើលអការៈដោយខ្លួនឯង  បន្ទាប់ពីស្វាមីរបស់នាងគឺលោកPok បានទៅជាប់ពាក់ព័ន្ធ និងអ្នកជំងឺកូវីដ១៩ ។ ក្នុងនោះអ្វីដែលធ្វើឱ្យ មហាជនមានការចាប់អារម្មណ៍ និងមានការភ្ញាក់ផ្អើល នោះ គឺទោះបីជាជាប់ឃុំខ្លួន ដែលមិនអាចចេញទៅក្រៅបានក៏ដោយ Pok លោកបានកម្មង់ទិញឡានទំនើបមួយគ្រឿង ពណ៌ខ្មៅ ម៉ាក Lamborghini  URUS  ដែលមានតម្លៃ ៧៦ ម៉ឺនដុល្លារដែលមើលទៅគឺពិតជាស្រស់ស្អាតខ្លាំងណាស់ ។  ក្នុងនោះឡានមួយគ្រឿងនេះ គឺPokបានរងចាំទិញវាអស់រយៈពេល៦ខែមកហើយ  ដែលឡានមួយគ្រឿងនេះ​ ជាឡានថ្មីបកពីស្រោមតែម្ដង  មិនដូចឡានទំនើប ដែលធ្លាប់បានទិញពីមុនមកគឺ មួយទឹក ឬពីរទឹកនោះទេ ​ទើបបានជាវាមានតម្លៃថ្លៃខ្លាំង រហូតធ្វើឱ្យ Margie ពោលពាក្យដាក់ស្វាមីថាៈ

" ទិញធ្វើអ្វី ឡាននេះថ្លៃខ្លាំងណាស់។"

Magie

ក្នុងនោះPokក៏បានឆ្លើយតបទៅវិញ ទាំងក្ដីរីករាយ និងញញឹម ថាៈ 

"ទិញជាកាដូសម្រាប់ខ្លួនឯងនោះអី៕"

Pok
 Pok 
 Pok 
សោរឡាន
សោរឡាន
Margie និង Pok 
Margie និង Pok 
ឡានទើបទិញ
ឡានទើបទិញ
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T