ស្រ្ដីជាម្ដាយម្នាក់បានអង្វរលោកវេជ្ជបណ្ឌិត ឲ្យជួយដល់កូនប្រុសរបស់នាង ដែលមានអាយុទើបតែ៧ខែ កើតមកមានកន្ទុយប្រវែង ៧.៦សង់ទីម៉ែត្រ ជាប់នៅពីលើគូទរបស់គេ។

ក្មេងប្រុសម្នាក់នេះមានឈ្មោះថា xiao wei ដែលឆ្អឹងខ្នងរបស់គេ មិនដូចមនុស្សយើងធម្មតានោះទេ ដែលធ្វើឲ្យមានសាច់ដុះ ចេញពីផ្នែកខាងក្រោយរបស់គេ ហើយវាចេះតែលូតលាស់ធំទៅៗ។ អ្នកស្រី Chen ដែលជាម្ដាយរបស់ក្មេងនេះ មកពីខេត្ត ក្វាងតុង បានសុំឲ្យលោកវេជ្ជបណ្ឌិតកាត់វាចេញ តែគ្រូពេទ្យបានប្រាប់ថា វាមិនមែនជារឿងងាយស្រួលនោះទេ។ លោក Huang Chuanping ផ្នែកវះកាត់ មានប្រសាសន៍ថា សាច់ដុះនេះមានការរីកលូតលាស់ ឥលូវនេះមានប្រវែងប្រហែល ១០សង់ទីម៉ែត្រហើយ បើយើងកាត់វាចេញ វានឹងដុះចេញមកវិញដ៏ដែរ យើងត្រូវធ្វើការទប់ស្កាត់វាកុំឲ្យលូតលាស់ជាមុនសិន ទើបវាមិនដុះមកវិញ។

ជំងឺប្រភេទនេះ គេឲ្យឈ្មោះថា Myelomeningocele ដែលជាផ្នែកមួយនៃ Spina bifida ក្នុងចំណោមទារក ៨០០នាក់ អាចមានម្នាក់កើតជំងឺនេះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? សូមទស្សនារូបភាពខាងក្រោម៖





កែសម្រួលដោយ អៀង

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]