យោងតាមគេហទំព័រ The Sun បានអោយដឹងថា អ្នកបើកបររថយន្តម្នាក់ បានតុបតែង រថយន្តដឹកទំនិញរបស់គាត់  ដោយប្រើស្បែកនិង រោមរបស់សាកសពសត្វ ចំនួន១២ប្រភេទ ផ្សេងៗគ្នា។

ការតុបតែង ធ្វើពីសាកសពសត្វចំនួន ១២ប្រភេទផ្សេងៗគ្នានេះ មានដូចជា ក្បាលក្រពើ សត្វរាគគូន (raccoon) សត្វខ្លាត្រី ហើយថែមទាំងមាន សត្វកង្កែប ផងដែរ។

រថយន្តដែលតុបតែងនេះ ត្រូវបានអ្នកជំនាញថតរូបម្នាក់ឈ្មោះ Diane Dodd ថតបាន នៅពេលរថយន្តនោះ កំពុងធ្វើដំណើរជុំវិញតាម តំបន់ Savannah ភាគខាងត្បួងសហរដ្ឋអាមេរិក។

លោក Diane និយាយថា នៅពេលដែលគាត់មើលឃើញ រថយន្តដឹកទំនិញនោះ ដំបូង គាត់ភ័យយ៉ាងខ្លាំង។ គាត់ថតរូបនោះទុក ព្រោះគាត់គិតថា គ្មាននរណាម្នាក់ជឿគាត់ទេប្រសិនបើ គាត់គ្រាន់តែ និយាយប្រាប់។ លោក Diane និយាយបញ្ជាក់ថា អ្វីដែល គួរអោយសោកស្តាយគឺ គាត់ មិនបានសម្ភាសន៏ ជាមួយ ម្ចាស់រថយន្តនោះដោយផ្ទាល់នោះទេ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះការតុបតែងបែបនេះ?






ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]