នៅ Single មិនព្រួយចិត្ត! Lee Minho ទៅដើរលេងក្រៅប្រទេសម្នាក់ឯងក៏មានក្ដីសុខ

//s9.kh1.co/02/02f9009edc9a8284d3491f03c26c7aec00b500ea.jpg
តារា & កម្សាន្ដ

 ១៩-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

គួរឲ្យចាប់អារម្មណ៍ខ្លាំង រូបភាពរបស់ Lee Minho ទៅដើរលេងក្រៅប្រទេស លើភ្នំទឹកកក

កាណាដា៖ តារាសម្តែងប្រុសសង្ហារលំដាប់ A បូកលោក Lee Minho តែងតែទទួលការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន​ ជាមួយរូបភាពលេចធ្លោជាច្រើន នៃរូបសម្រស់ស្រស់សង្ហារ ជាពិសេសនោះទេសភាព ដែលតារាសម្តែងរូបនេះ​ បានផ្តិតយកតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ តារាប្រុសវ័យ ៣៣ឆ្នាំ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅលើគណនីហ្វេសប៊ុកជាផ្លូវការរបស់លោក ដែលបានធ្វើដំណើរកម្សាន្ត នៅឯប្រទេសកាណាដាយ៉ាងសប្បាយ បន្ទាប់ពីបានដកឃ្លាសម្រាកពីការងារសិល្បៈ  បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម កោតសរសើរ នៃរូបថតទាំងនោះ។

ក្នុងរូបភាពទាំងនោះ​ តារាសម្តែងប្រុសរូបនេះ បានផ្តិតយកទេសភាពលើកំពូលភ្នំទឹកកកសុទ្ធតែព្រិល ជាពិសេសទោះបីរូបលោក ពាក់ម៉ាសហើយក្តី ក៏ប៉ុន្តែ Lee Minho នៅតែបញ្ចេញរូបរាងយ៉ាងខ្ពស់ស្រឡះ បានធ្វើរូបថតទាំងអស់កាន់តែលេចធ្លោ មិនត្រឹមតែប៉ុណ្ណោះ ត្រឹមរយៈពេលខ្លីរូបភាពរបស់លោក ទទួលបានការចុចចូលចិត្តរហូតដល់រាប់សែនឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

Lee Minho 
Lee Minho 
Lee Minho 
Lee Minho 
រូប Lee Minho ទើបតែបង្ហោះ
រូប Lee Minho ទើបតែបង្ហោះ
រូប Lee Minho ទើបតែបង្ហោះ
រូប Lee Minho ទើបតែបង្ហោះ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T