រំភើបចិត្ត! ក្រោយឃើញទឹកចិត្តខ្មែរស្រលាញ់ខ្មែរ​ ឌួង ហ្សូរីម៉ា ចុះជួយជាភេសជ្ជៈដល់កងកម្លាំង ប្រចាំការ តាមតំបន់ក្នុងស្ថានភាពដ៏លំបាកនេះ

//s9.kh1.co/ec/ec427c21db5b5fc4d12ba3a81e6bcc625a84fba8.jpg
តារា & កម្សាន្ដ

 ១៩-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ប្រពៃណាស់ក្នុងគ្រាលំបាកនេះ ឌួង ហ្សូរីម៉ាបានជូនជាភេសជ្ជៈមួយចំនួនដល់កងកម្លាំងការពារ។

ភ្នំពេញ ៖ ដូចដែរប្រជាជនទូទាំងប្រទេសកម្ពុជា ក៏ដូចជាពុកម៉ែបងប្អូនជាច្រើនបានជ្រាបច្បាស់មកហើយថា នៅពេលនេះក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន កំពុងតែជួបនៅបញ្ហាដ៏លំបាកដោយរងនៅការវាយប្រហាររាតត្បាតយ៉ាងសាហាវពីវីរុកូវីដ-១៩ដែលធ្វើឲ្យទីក្រុងទាំងមូលត្រូវបានបិទខ្ទប់ការហាមឃាត់មិនឲ្យមានការចរាចរចេញពីផ្ទះដាច់ខាតបើសិនគ្មានការចាំបាច់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ដូចដែរមហាជនបានឃើញស្រាប់ហើយក្នុងគ្រាដ៏លំបាកនេះ កងកម្លាំងសម្ថកិច្ចគ្រប់ជាន់ថ្នាក់លោកបានលះបង់ទាំងកម្លាំងកាយចិត្តបម្រើឈរជើងតាមគោលដៅនីមួយៗទាំងថ្ងៃទាំងយប់យ៉ាងខ្ជាប់ខ្ជួន និង ទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋមានការចល័តពីទីតាំងមួយទៅទីតាំងមួយទៀតដាច់ខាត ដើម្បីទប់ស្កាត់ក្នុងគោលបំណងកាត់ផ្តាច់ការរីរាលដាលពីជំងឺកូវីដ-១៩នេះ​។

ជាក់ស្ដែង បានឃើញការខិតខំប្រឹងប្រែងលះបង់ដូច្នេះ កញ្ញា ឌួង ហ្សូរីម៉ា បានចុះជួយអំណោយជាភេសជ្ជៈមួយចំនួន ដល់កម្លាំងដែលឈរជើងប្រចាំការ បើទោះបីជាមិនធំដុំក្តី នេះសរបញ្ជាក់ឲ្យឃើញពីទឹកចិត្តការស្រលាញ់ចេះជួយគ្នាក្នុងគ្រាជួបទុក្ខលំបាក ក៏ដូចជាគំរូដល់សាធារណៈជនផ្សេងទៀតផងដែរ៕

សូមទស្សនារូបភាព និងជូនឃ្លីបវីដេអូខាងក្រោម៖

 ឌួង ហ្សូរីម៉ា
 ឌួង ហ្សូរីម៉ា
 ឌួង ហ្សូរីម៉ា
 ឌួង ហ្សូរីម៉ា
 ឌួង ហ្សូរីម៉ា និងកងកម្លាំង
 ឌួង ហ្សូរីម៉ា និងកងកម្លាំង
កងកម្លាំង
កងកម្លាំង
ឌួង ហ្សូរីម៉ា និងកងកម្លាំង
ឌួង ហ្សូរីម៉ា និងកងកម្លាំង
@pinkynith

ធ្យូបកាហ្វេឬស្សីកែវចែកជូនដល់ពូៗកងកំលាំងបានពិសារ🙏🏻🇰🇭

♬ We Are The World - U.S.A. For Africa
វីដេអូ
ឌួង ហ្សូរីម៉ា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T