មួយស្រុកមានមួយ! ឆ្លៀតឱកាស បិទខ្ទប់ អាជីវករម្នាក់ លក់តម្លើងថ្លៃខុសធម្មតា ត្រូវសមត្ថកិច្ច អនុវត្តវិធានការមួយនេះ

//s9.kh1.co/09/0907624b83f69e1d2b416055f3b5f0788a548c4d.jpg
សង្គម

 ១៩-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ឆ្លៀតឱកាសរឹតបន្តឹង ការចេញចូល ក្នុងពេលបិទខ្ទប់ អាជីវករម្នាក់ក្នុងផ្សារលូ លក់តម្លើងថ្លៃ ត្រូវសមត្ថកិច្ច សម្រេចអនុវត្តវិធានការនេះ

រាជធានីភ្នំពេញ ៖ ពិតណាស់ រាជរដ្ឋាភិបាល បានប្រកាសបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី ១៥ មេសា ដល់ថ្ងៃទី ២៨ មេសា ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លង នៃជំងឺកូវីដ១៩នេះ កាន់តែខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ក្រោយពេល បានចេញនូវ សេចក្តីប្រកាសនេះហើយ អាជ្ញាធរបានកំពុងធ្វើ ការរឹតបន្តឹងការចេញចូល របស់ប្រជាពលរដ្ឋ ដែលអនុញ្ញាតឲ្យសម្រាប់តែ​ ការងារណាដែលចាំបាច់តែប៉ុណ្ណោះ ដែលខណៈពេល មានអាជីវករមួយចំនួនតូច ឆ្លៀតឱកាសលក់តម្លើងថ្លៃ ខុសពីធម្មតា។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៨ មេសា កន្លងទៅថ្មីៗនេះ សមត្ថកិច្ច បានចុះទៅណែនាំ អប់រំ និងចុះកិច្ចសន្យា សម្រាប់អាជីវករម្នាក់ នៅក្នុងផ្សារលូ សង្កាត់បឹងកេងកង ក្រោយទទួលដំណឹងថា បានលក់សាច់ជ្រូកក្នុងតម្លៃថ្លៃ ខុសធម្មតា ស្របពេលបិទខ្ទប់នេះ ។ ពិតណាស់ អាជីវកររូបនេះ មានឈ្មោះថា  ស្រេង សិធារ៉ា ភេទស្រី អាយុ ៦០ឆ្នាំ។ គួរបន្ថែមថា នេះបើតាមការបញ្ជាក់ពី ការពិតGCNP ដែលបានសរសេររៀបរាប់ យ៉ាងដូច្នេះថា ៖

កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ អាជីវករម្នាក់មានឈ្មោះ ស្រេង សិធារ៉ា ភេទស្រី អាយុ ៦០ឆ្នាំ មុខរបរអ្នកលក់សាច់ជ្រូក នៅផ្លូវលេខ 348 (ផ្សារលូ) ក្នុងសង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានមន្ត្រីមានសមត្ថកិច្ចចុះធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ក្រោយពេលពិនិត្យឃើញថា អាជីវកររូបនេះ បានលក់សាច់ជ្រូកឲ្យប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់ខុសពីធម្មតា ឆ្លៀតឱកាសដែលរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាលត្រូវបានរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់ភូមិសាស្រ្តនេះ ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។ យើងខ្ញុំ សូមអំពាវនាវដល់អាជីវករលក់គ្រឿងឧបភោគ បរិភោគ តាមផ្សារ ក៏ដូចនៅតាមផ្ទះ ក្នុងតំបន់ហាមឃាត់ ឬនៅទូទាំងប្រទេស សូមមេត្តាចៀសវាងឆ្លៀតឱកាសគ្រាអាសន្ននេះ ដាក់បន្ទុកបន្ថែមទៅលើប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាល នឹងអាចប្រឈមចំពោះមុខច្បាប់ទៀតផង។

ការពិតGCNP

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T