កុំជឿផ្ដេសផ្ដាស! មនុស្ស ៥ ប្រភេទនេះ អាចផ្សព្វផ្សាយព័ត៌មានមិនពិត និងធ្វើឱ្យកូវីដ១៩ កាន់តែរាលដាលខ្លាំង

//s9.kh1.co/ef/efc4bfbc4e360eadced1384c10e97122d3bae93d.jpg
យល់ដឹង

 ១៩-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កុំជឿផ្ដេសផ្ដាស! មនុស្ស ៥ ប្រភេទនេះ អាចផ្សព្វផ្សាយព័ត៌មានមិនពិត និងធ្វើឱ្យកូវីដ១៩ កាន់តែរាលដាលខ្លាំង

យល់ដឹង៖ ព័ត៌មានមិនត្រឹមត្រូវនិងការស្មានពីវីរុសកូរ៉ូណា បានផ្សព្វផ្សាយពេញបណ្ដាញសង្គម។ តើអ្នកណាចាប់ផ្តើមពាក្យចចាមអារ៉ាមទាំងនេះ? ហើយអ្នកណាធ្វើឱ្យរីករាលដាលកាន់តែខ្លាំង?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. មនុស្សដែលចូលចិត្តលេងសើចច្រើន (Joker)

មនុស្សទាំងនេះ ចូលចិត្តយកវិធានការបង្ការកូវីដ១៩ របស់រដ្ឋាភិបាល មកបំភ័យទៅសាធារណៈជន ឧទាហរណ៍ដូចជា ពួកគេនឹងបំភ័យអ្នកថារដ្ឋាភិបាលនឹងបិទប្រទេសហើយ ដូចនេះចូរនាំគ្នាទៅទិញស្បៀងអាហារបំរុងទុក ចៀសវាងអស់ស្ដុក ព្រោះបើចេញក្រៅពេលក្រោយអាចនឹងត្រូវបានផាកពិន័យ។ ពួកគេគិតថា វាជារឿងលេងសើចក្នុងការយកច្បាប់ Lockdown មកបំភ័យគេគ្រប់គ្នា។

រូបតំណាង
រូបតំណាង

២. ជនបោកប្រាស់

ជនបោកប្រាស់បានចាប់ផ្តើមប្រើប្រាស់ព័ត៌មានក្លែងក្លាយអំពីវីរុសដើម្បីរកលុយ ដូចជាការលក់ប័ណ្ណចាក់វ៉ាក់សាំងក្លែងក្លាយ ឬមួយណែនាំអ្នកឱ្យទៅទិញអាល់កុលលាងដៃ ឬម៉ាសក្នុងតម្លៃថ្លៃជាដើម។

រូបតំណាង
រូបតំណាង

៣. អ្នកនយោបាយមួយចំនួន

ព័ត៌មានមិនត្រឹមត្រូវ អាចចេញពីមាត់របស់អ្នកនយោបាយ។ អាចមានអ្នកនយោបាយមួយចំនួន ហាមឃាត់ប្រជាជនមិនឱ្យទៅចាក់វ៉ាក់សាំង ដោយលើកមូលហេតុថាវ៉ាក់សាំងមិនគួរឱ្យទុកចិត្ត ឬមានប្រសិទ្ធភាពតិចតួច ឬមិនទទួលស្គាល់ពីអង្គការសុខភាពពិភពលោកជាដើម។

រូបតំណាង
រូបតំណាង

៤. អ្នកវិភាគមួយចំនួន

ភាពមិនច្បាស់លាស់ទាំងអស់អំពីវីរុសបានធ្វើឱ្យអ្នកវិភាគមួយចំនួនបង្កើតនូវសេណារីយ៉ូពាក់ព័ន្ធនឹងប្រភពនៃជំងឺកូវិដ១៩ ដែលចោទប្រទេសចិនថា ជាអ្នកធ្វើឱ្យជំងឺកូវីដ១៩ រីកសាយភាយជុំវិញពិភពលោក និងមិនលើកទឹកចិត្តឱ្យមនុស្សម្នាទៅចាក់វ៉ាក់សាំងរបស់ចិន។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងនិយាយថា សប្បុរសជនដែលឧបត្ថម្ភថវិកាដើម្បីជួយរដ្ឋាភិបាលទិញមន្ទីរពេទ្យព្យាបាលអ្នកជំងឺ ជាការលាងលុយកខ្វក់ទៅវិញ។ ជារួម ពួកគេមិនត្រឹមតែបានជួយអ្វីមួយដល់ប្រជាជនទេ តែបែរជាបង្កើតព័ត៌មានញុះញុងប្រជាពលរដ្ឋទៅវិញ។

រូបតំណាង
រូបតំណាង

៥. សាច់ញាតិ

ព័ត៌មានមិនពិតអាចចេញពីមាត់សាច់ញាតិរបស់អ្នក ទោះបីពួកគេនិយាយព្រោះបារម្ភពីសុខភាពរបស់អ្នកក៏ដោយ។ ជាទូទៅ ឪពុកម្ដាយ បងប្អូន សាច់ញាតិ ឬមិត្តភក្ដិក្ដី តែងបារម្ភពីអ្នក ប៉ុន្តែដោយសារពួកគេទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ធ្វើឱ្យការបារម្ភនោះក្លាយជាការផ្ទេរព័ត៌មានមិនត្រឹមត្រូវ៕

រូបតំណាង
រូបតំណាង
Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T