សហស្ថាបនិកក្រុមហ៊ុន Adobe និងជាអ្នកបង្កើត PDFs បានទទួលមរណភាព នៅវ័យ៨១ឆ្នាំ

//s9.kh1.co/62/62370a221375e8d5dc061bcb4660965110265dcd.jpg
បច្ចេកវិទ្យា

 ១៩-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ចូលរួមសោកស្តាយផង លោកក៏ជាអ្នកចូលរូមក្នុងការធ្វើឱ្យរីកចម្រើនខាងបច្ចេកវិទ្យាមួយដ៏ធំ

បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន Adobe បានឱ្យដឹងថា លោក Charles “Chuck” Geschke ដែលជាសហស្ថាបនិកនៃក្រុមហ៊ុនសូហ្វវែរឈានមុខគេ Adobe ហើយក៏ជាអ្នកដែលបង្កើត PDFs ផងដែរនោះ បានទទួលមរណភាពកាលពីថ្ងៃសុក្រក្នុងអាយុ81ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាយកប្រតិបត្តិរបស់ Adobe លោក Shantanu Narayen បានសរសេរក្នុងអ៊ីមែលទៅកាន់បុគ្គលិកថា នេះគឺជាការបាត់បង់ដ៏ធំធេងសម្រាប់សហគមន៍ Adobe ទាំងមូលនិងឧស្សាហកម្មបច្ចេកវិទ្យា។

លោក Charles “Chuck” Geschke
លោក Charles “Chuck” Geschke

និយាយពីជីវប្រវត្តិរបស់លោកវិញ បន្ទាប់ពីទទួលបានសញ្ញាប័ត្របណ្ឌិតពីសកលវិទ្យាល័យ Carnegie Mellon លោក Geschke បានជួបជាមួយលោក Warnock (សហស្ថាបនិកក្រុមហ៊ុន Adobe) ពេលធ្វើការនៅមជ្ឈមណ្ឌលស្រាវជ្រាវ Xerox Palo Alto នេះបើយោងតាមសារព័ត៌មាន Mercury News។ អ្នកទាំងពីរបានចាកចេញពីកន្លែងនោះនៅឆ្នាំ1982 ហើយបានបង្កើតក្រុមហ៊ុន Adobe។ ផលិតផលដំបូងរបស់ពួកគេគឺ Adobe PostScript។

លោក Geschke បានចូលនិវត្តន៍ពីតំណែងប្រធានក្រុមហ៊ុន Adobe នៅឆ្នាំ2000 បន្ទាប់ពីគ្រប់គ្រងក្រុមហ៊ុនអស់រយៈពេលជិត2ទសវត្ស។ លោកបានបម្រើការជាសហប្រធានក្រុមប្រឹក្សាភិបាលរបស់ Adobe ជាមួយលោក Warnock ចាប់ពីឆ្នាំ1997 រហូតដល់ឆ្នាំ2017 និងជាសមាជិកក្រុមប្រឹក្សាភិបាលរហូតដល់ខែមេសាឆ្នាំ2020 នៅពេលដែលលោកបានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលកិត្តិយស (emeritus board member)។

គួរបញ្ចាក់ផងដែរថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក៏ធ្លាប់ផ្តល់មេដាយនៃបច្ចេកវិទ្យាជាតិឱ្យលោក Geschke និងលោក Warnoc ក្នុងឆ្នាំ2008ផងដែរ៕

លោក Geschke នៅឆ្វេងដៃ និងលោក Warnock ពេលទទួលមេដាយ National Medal of Technology
លោក Geschke នៅឆ្វេងដៃ និងលោក Warnock ពេលទទួលមេដាយ National Medal of Technology
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T