UEFA Champions League និង UEFA Europa League ត្រូវផ្អាកបណ្តោះអាសន្ន ហើយ PSG នឹង​ឈ្នះ​ពាន​ដោយ​​ស្វ័យប្រវត្តិ

//s9.kh1.co/7b/7b21ccc2d53b2f8cbb18c09bb7ef0ac44d5393d8.jpg
កីទ្បា

 ១៩-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ក្តៅៗ! UEFA Champions League និង UEFA Europa League ត្រូវផ្អាកជាបណ្តោះអាសន្ន ខណៈPSGនឹងឈ្នះ​ពាន​ដោយស្វ័យប្រវត្តិ

ក្រោយពីទទួលដំណឹងអំពីការបង្កើតពានរង្វាន់ European Super League ដើម្បីជំនួសពានរង្វាន់ ​UEFA Champions League

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/7b/7b21ccc2d53b2f8cbb18c09bb7ef0ac44d5393d8.jpg

យោងតាម BBC Sports បានឲ្យដឹងដែរថា៖ គ្រប់ការប្រកួតដែលនៅសល់នៃពានរង្វាន់ទ្វីបអឺរ៉ុបទាំង UEFA Chapions League និង UEFA Europa League នឹងត្រូវផ្អាកការប្រកួតរបស់ក្រុមដែលបានចូលរួមជាមួយ​នឹងពានរង្វាន់ថ្មីដែលបានបង្កើតនេះ ដែលការសម្រេចជាផ្លូវការពី UEFA នេះយើងរង់ចាំការប្រជុំពិសេសមួយរបស់ UEFA នៅពេលឆាប់ៗនេះដើម្បីធ្វើការដោះស្រាយនិងប្រកាសដំណឹងផ្លូវការណាមួយ។

https://s9.kh1.co/__image/w=650,h=434,q=100/86/86ae024b442b5918e5198d460915bdb936b096a6.jpg

ជាក់ស្តែងបើសិនជាការសម្រេចចិត្តពី UEFA ដោយផ្អាកការប្រកួតដែលនៅសល់មែននោះ ក្រុម PSG នឹងឈ្នះ​ពាន​រង្វាន់ UEFA Champions League ដោយស្វ័យប្រវត្តិដោយសារពួកគេមិនឯកភាពចូលរួមក្នុងពានរង្វាន់​ថ្មីមួយ​នេះ ខណៈដែល៣ក្រុមទៀតគឺសុទ្ធសឹងតែបានចូលរួមជាមួយពានរង្វាន់ថ្មីគឺ European Super League ដែល​គិតមកដល់ពេលនេះគឺមានក្រុមធំៗ១២ក្រុមបានឯកភាពចូលរួមហើយ៕

https://s9.kh1.co/__image/w=650,h=876,q=100/5b/5bbaa77ca2aff501f7f72f5ea5f2bc16554d2a46.webp
ក្រុមទាំង១២ដែលបានចូលរួម
ក្រុមទាំង១២ដែលបានចូលរួម
Sao Sovanndy
សុវណ្ណឌី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T