តារាស្រី ២រូបនេះហើយ​ ដែលតារា​ប្រុស​វ័យ​ក្មេង Gulf Kanawut ​ប្រាថ្នាចង់​រួមការងារ​ជាមួយ

//s9.kh1.co/f1/f15848688739db744f63694d4bbf1f59cde7f355.png
តារា & កម្សាន្ដ

 ១៩-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

កំពូលតារាសម្ដែងស្រីទាំងពីររូបនេះសោះ ដែលតារាសម្ដែងវ័យក្មេង Gulf Kanawut ប្រាថ្នាចង់សហការជាមួយ

Gulf Kanawut ជាតារាប្រុសវ័យក្មេងមួយរូប ដែលកំពុងមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន និង​​អ្នកគាំទ្រ។ ជាពិសេស​ តារាប្រុសរូបនេះក៏បានឆក់យកបេះដូងនារីៗជាច្រើនផងដែរ ជាមួយនឹងរូបរាងដ៏សង្ហារ​របស់​ខ្លួន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាពេលថ្មីៗនេះ Gulf បានចូលរួមកម្មវិធីមួយរបស់ស្ថានីយ៍ប៉ុស្ដិ៍លេខ៣ របស់ថៃ ដែលជាកម្មវិធី "3 Zaap " ដែល​បាន​អញ្ជើញតារាល្បីជាច្រើនមកចូលរួម អាចនិយាយបានថាជាកម្មវិធីល្បីល្បាញមួយផងដែរ។ នៅក្នុងកម្មវិធី Gulf បាន​បង្ហាញពីអារម្មណ៍ផ្ទាល់សម្រាប់តារាសម្ដែងនៅក្នុងជម្រកតែមួយថា "លោកពិតជាមានបំណងមួយ គឺចង់​សហការ​​ចាប់ដៃគូសម្ដែងជាមួយរៀមច្បងពីររូប ដែលសុទ្ធតែជាតារាជួរមុខរបស់ប៉ុស្ដិ៍លេខ៣ តែម្ដង នោះគឺ Yaya Urassaya និង Aff Taksaorn។

គួរបញ្ជាក់ថា Gulf ជាក្មេងចំណូលថ្មីរបស់ស្ថានីយ៍ប៉ុស្ដិ៍លេខ៣ ដែលទើបតែចុះកុងត្រាសហការជាមួយ​នឹងក្រុមហ៊ុន​មួយនេះ ក្នុងពេលថ្មីៗនេះប៉ុណ្ណោះ៕ 

Gulf Kanawut
Gulf Kanawut
Aff 
Aff 
Yaya 
Yaya 
Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T