ហៅនារីម្នាក់ ទៅសួរនាំក្រោយ បង្ហោះរូបជួបជុំផឹកស៊ី និងប្រើពាក្យមិនសមរម្យក្នុងហ្វេសប៊ុក​ តែបែរនាងថា រូបនេះតាំង ឆ្នាំ២០២០​ ព្រោះខឹងអ្នកជិតខាង ទេីបយកមកបង្ហោះជាថ្មី

//s9.kh1.co/51/5137e0684faf251bee27a508cb264d50feb4e669.jpg
សង្គម

 ១៨-មេសា-២០២១ ១០ល្ងាច · ៣ ឆ្នាំមុន

ហៅនារីម្នាក់ ទៅសួរនាំក្រោយ បង្ហោះរូបជួបជុំផឹកស៉ី និងប្រើពាក្យមិនសមរម្យក្នុងហ្វេសប៊ុក​ តែបែរនាងថា រូបនេះតាំងខែធ្នូ ឆ្នាំ២០២០​

ភ្នំពេញ៖  នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ នគរបាលខេត្ត​ បន្ទាយមានជ័យ បានហៅនារីម្នាក់ទៅសួរនាំក្រោយបង្ហោះរូបភាពជួបជុំផឹកស៉ី និងប្រើពាក្យសម្ដីមិនសមរម្យ លើបណ្តាញសង្គម Facebook។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ស្ត្រីខាងលើមានឈ្មោះ គឹម កញ្ញា ភេទស្រី អាយុ៣៦ឆ្នាំ ទីលំនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។​ ដោយរូបនាង ជាម្ចាស់គណនី Facebook ឈ្មោះ «Kanha Kim» ដែលបានបង្ហោះរូបភាពផឹកស៊ី​ មានគ្នាច្រើន ជាច្រើនសន្លឹកកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ភ្ជាប់នឹងសរសេរពាក្យមិនសមរម្យ។

ប៉ុន្តែមិនបានប៉ុន្មាន​ រូបនាង​ ក៏សុខចិត្តមកសារភាព ព្រោះដឹងខ្លួនខុស​ និងធ្វើការសុំទោស នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហើយនាង​ក៏បានសារភាព​ថា រូបភាពដែលបានបង្ហោះនោះ ជារូបភាពចាស់តាំងពីខែធ្នូ ឆ្នាំ២០២០ ម្ល៉េះ ហើយការដែលនាងប្រើពាក្យសម្តីមិនសមរម្យនោះ ដោយសារមានទំនាស់ជាមួយអ្នកជិតខាង ទើបយករូបនោះមកផុសជាថ្មី។

យ៉ាងណាក៏ដោយ​ តែក៏ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងមិនគោរពតាមអនុសាសន៍ របស់រាជរដ្ឋាភិបាល ៣ ការពារ ៣ កុំ​ផងដែរ។​ ហើយក៏តាមការស្រាវរបស់ការិយាល័យជំនាញ រកឃើញថា រូបភាពដែលបានបង្ហោះនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នោះ ជារូបភាពចាស់ ដែលធ្លាប់បានបង្ហោះក្នុង ខែធ្នូ ឆ្នាំ២០២០ ពិតប្រាកដមែន។

យ៉ាងណាមិញ​ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យកម្លាំងជំនាញ ធ្វើកិច្ចសន្យាអប់រំស្ត្រីខាងលើ បញ្ឈប់ការបង្ហោះរូបភាពបែបនេះតទៅទៀត៕

https://s9.kh1.co/__image/w=650,h=488,q=100/51/5137e0684faf251bee27a508cb264d50feb4e669.jpg
https://s9.kh1.co/__image/w=650,h=768,q=100/95/95da88eeaba6f6bd73ffef6f3cadc15fa13a626c.jpg
https://s9.kh1.co/__image/w=650,h=721,q=100/8b/8bc1b035a78e063de0d61d28b013dd3b108e910d.jpg
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T