តារាកូរ៉េទាំង ១០នាក់នេះហើយដែលត្រូវបានគេមើលឃើញថាដូចជាតួអង្គរឿងត្លុកក្នុងជីវិតពិតបំផុត

//s9.kh1.co/15/1507bc0d46f862af22e7cdd6104c886a60469900.jpg
តារា & កម្សាន្ដ

 ១៩-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

តារាកូរ៉េទាំង ១០នាក់នេះហើយដែលត្រូវបានគេមើលឃើញថាដូចជាតួអង្គរឿងត្លុកក្នុងជីវិតពិតបំផុត

កូរ៉េខាងត្បូង៖ អ្នកណាក៏ដឹងថាក្នុងសង្គមសិល្បៈកូរ៉េ គឺពោរពេញដោយរូបរាងមុខមាត់ស្រស់ស្អាត ប៉ុន្តែថ្ងៃនេះយើងសូមលើកយកនូវតារាកូរ៉េទាំង១០រូបដែលមានមុខមាត់ស្រស់ស្អាតដូចតួអង្គតុក្កតាត្លុកបំផុតមកណែនាំម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. Cha Eunwoo នៅក្នុងក្រុម ASTRO

Lee Jong Suk
Lee Jong Suk

ជាមួយនឹងកម្ពស់ 183cm ព្រមទាំងមុខមាត់ស្រស់ស្អាតសឹងតែមនុស្សស្រីសុំខ្មាស់នោះ Cha Eunwoo គឺត្រូវជាតារាដំបូងដែលឈរនៅលើគេតែម្តង។

២. Rowoon នៅក្រុម SF9

 Rowoon នៅក្រុម SF9
 Rowoon នៅក្រុម SF9

រូបរាងរឹងមាំស្រស់សង្ហា និងកម្ពស់ដែលអំណោយផលរបស់ខ្លួនបានធ្វើឱ្យតារាស្រីណាក៏ដោយដែលសម្តែងជាមួយនឹង  Rowoon's មើលទៅសមគួរឱ្យស្រឡាញ់ទាំងអស់។

៣. Park Min Young

https://s9.kh1.co/__image/w=650,h=488,q=100/42/42890ca81684dff46b713842410550d5888f5ab7.png

Park Min Young មិនត្រឹមតែមានមុខមាត់ស្រស់ស្អាតនោះទេ តែនៅមានស្នាមញញឹមស្រស់ស្រាយដូចពន្លឺព្រះអាទិត្យផងដែរ ដែលទាំងនេះហើយគឺជាលក្ខណ:សម្បត្តិរបស់តួអង្គនៅក្នុងរឿងត្លុកបេះយកទៅដាក់។

៤. Song Kang

https://s9.kh1.co/__image/w=650,h=488,q=100/17/177f251f364daeacfd7d58d6f7b604ff5f96c4a1.png

Song Kang ត្រូវបានទស្សនិកជនមើលឃើញថាមានមុខមាត់គួរឱ្យស្រឡាញ់ដូចជាកូនឆ្កែតូចដែលឃើញហើយគួរឱ្យថ្នាក់ថ្នម ជាមួយកម្ពស់ 185cm និងស្មាធំរឹងមាំដែលត្រូវបានគេនិយាយលេងសើចថាធំដូចជាមហាសមុទ្រនោះ កាន់តែធ្វើឱ្យតារាម្នាក់នេះសមបំផុតនឹងតួអង្គត្លុកសង្ហាដែលនរណាឃើញហើយក៏លង់ស្នេហ៍បានយ៉ាងងាយ។

៥. Jang Wonyoung នៅក្នុងក្រុម IZ*ONE

Jang Wonyoung នៅក្នុងក្រុម IZ*ONE
Jang Wonyoung នៅក្នុងក្រុម IZ*ONE

Jang Wonyoung មានជើងដែលវែងស្រឡូន និងស្រស់ស្អាតហាក់ដូចជាតួអង្គ Sailor Moon ដូច្នេះដែរ ហើយមកទល់សព្វថ្ងៃនេះតារាស្រីរូបនេះក៏ត្រូវបានគេប្រៀបធៀបនឹងរូបត្លុករបស់ Lim Ju Kyung នៅក្នុងរឿង True Beauty ទៀតផង។

៦. Kim So Hyun

 Kim So Hyun
 Kim So Hyun

នៅក្នុងឆ្នាំ 2019 Kim So Hyun បានសម្តែងនៅក្នុងរឿង The Tale of Nokdu ដែលរឿងមួយនេះបានយកចេញពីរឿងត្លុកដែលមានចំណងជើងដូចគ្នា។ Kim So Hyun ស័ក្តិសមនឹងសម្តែងជាតួអង្គ Dong Dong Joo បំផុតព្រោះតែរូបរាងស្រស់ស្អាត និងមានកម្ពស់ 166cm។

៧. L (Kim Myungsoo) នៅក្នុងក្រុម INFINITE

L (Kim Myungsoo) នៅក្នុងក្រុម INFINITE
L (Kim Myungsoo) នៅក្នុងក្រុម INFINITE

L បានប្រឡូកក្នុងវិថីសិល្បៈ១០ឆ្នាំមកហើយ តារារូបនេះត្រូវបានគេមើលឃើញថាមានស្ទីលជាកម្លោះទីក្រុង និងស្រស់សង្ហាជាខ្លាំង។ នៅក្នុងរឿងត្លុក Welcome តារារូបនេះសម្តែងជាតួអង្គ Hong Jo ដែលជាសត្វឆ្មាមួយក្បាល តែរាល់ពេលដែលនៅជិតតួអង្គស្រី Kim Sol Ah គេក៏ក្លាយជាមនុស្ស។

៨. Kim Minkyu

Kim Minkyu
Kim Minkyu

អ្នកគាំទ្រ K-pop បានស្គាល់ Kim Minkyu តាមរយ:កម្មវិធី Produce X 101 ហើយប្រាកដណាស់អ្វីដែលលេចធ្លោសម្រាប់តារាប្រុសរូបនេះគឺមុខមាត់ដែលមិនខុសពីតុក្កតាត្លុកមានជីវិតសោះឡើយ។ តារារូបនេះបានសម្តែងជាតួអង្គ Chun Nam Wook ដែលបានចេញពីក្នុងសៀវភៅរឿងត្លុកចូលមកក្នុងពិភពរបស់មនុស្ស នៅក្នុងរឿង Pop Out Boy។

៩. BTS's V

 BTS's V
 BTS's V

V ជាតារាម្នាក់ដែលមានឈ្មោះថាជា តារាដែលមានមុខសង្ហាបំផុតទូទាំងពិភពលោក។អ្នកគាំទ្របានគូររូប V នៅក្នុងស្ទីលជារូបត្លុកជាច្រើនឥរិយាបថ ហើយមិនថានៅក្នុងឥរិយាបថបែបណឆក៏តារារូបនេះមើលទៅសក្តិសមទាំងអស់។

១០. Lee Jong Suk

Lee Jong Suk
Lee Jong Suk

អ្នកចុងក្រោយបំផុតឃើញថាជាអ្នកណាមិនបានក្រៅពីតារាសម្តែង Lee Jong Suk ម្នាក់នេះឡើយ។ កាលពីឆ្នាំ ២០១៦ Lee Jong Suk បានសម្តែងជាតួ Kang Chul នៅក្នុងរឿង W ដែល Kang Chul គឺជាតួអង្គត្លុកដ៏ល្បីល្បាញនៅក្នុងរឿងត្លុក W ៕

ប្រភព

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T