លេចធ្លាយរូបរាងថ្មីរបស់ iPhone 13 ឃើញថាមានការកែលម្អខ្លះពី iPhone 12

//s9.kh1.co/b7/b7f224a128be8b5f8ae323cd383eecee0ef1a660.jpeg
បច្ចេកវិទ្យា

 ១៨-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

សង្ឃឹមថាពេល iphone 13 ចេញមក កូវីដនឹងបាត់រលត់រលាយទៅ បែបនេះទើបមនុស្សភាគច្រើនមានធនធានទៅទិញវាបាន

បរទេស៖ រូបភាពបែកធ្លាយថ្មីៗនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញនូវរូបរាងរបស់ iPhone 13។ រូបភាពទាំងនេះបានបង្ហាញពីភាពខុសគ្នារវាងផ្នែកខាងលើ (notch) នៃ iPhone 13 និង iPhone 12។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពទាំងនេះត្រូវបានចែកចាយលើបណ្តាញសង្គមធ្វីតធ័រដោយអ្នកប្រើប្រាស់ឈ្មោះ DuanRui ហើយហាក់ដូចជាមានប្រភពមកពី Weibo។ រូបភាពបានបង្ហាញពីទំហំអេក្រង់ iPhone 13 និងស្នាមរន្ធខាងលើ ដោយប្រើ screen protectors ធ្វើជាការបង្ហាញ។ ព័ត៌មានជាក់លាក់អំពីប្រភពរូបភាពនេះគឺមិនច្បាស់លាស់ទេ។

នៅក្នុងរូបភាពទាំងនេះ គេឃើញថាផ្នែករន្ធខាងលើនៃ iPhone 13 គឺមានទំហំទទឹងតូចជាង iPhone 12។ គេរំពឹងថា ទំហំវានឹងថយចុះប្រហែល30ភាគរយ។ ទោះយ៉ាងណាក៏ដោយ ផ្នែករន្ធខាងលើអាចនឹងខ្ពស់ជាងមុនប្រសិនបើ Apple ផ្លាស់ប្តូររន្ធ ear piece ទៅខាងលើវិញ។

កន្លែងចាប់មុខ Face ID និងសមាសធាតុកាមេរ៉ានៅតែស្ថិតលើផ្នែកខាងលើនោះដដែល។

ក្រៅពីផ្នែករន្ធខាងលើតូចជាងមុន ទូរស​ព្ទ iPhone 13 ត្រូវបានគេរំពឹងថានឹងមានលក្ខណៈស្រដៀងនឹង iPhone 12 ដែលវានឹងចេញជា4ទំហំដូចនឹង iPhone 12 ដែរ គឺ 5.4អ៊ីញ, 6.1អ៊ីញចំនួន2ម៉ូឌែល និង6.7អ៊ីញ៕

រូបភាពពី Twitter
រូបភាពពី Twitter
រូបភាពពី Twitter
រូបភាពពី Twitter
រូបភាពពី Twitter
រូបភាពពី Twitter
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T