សួស វីហ្សា នឹងអាចជួបជុំគ្រួសារវិញ ប្រសិនជាលទ្ធផលតេស្តស្អែកនេះអវិជ្ជមាន តែបើវិជ្ជមាន គឺត្រូវត្រឡប់ទៅមន្ទីរពេទ្យវិញ

//s9.kh1.co/13/13d20f684b37c51e3f878108dd025d922fa278b0.jpg
តារា & កម្សាន្ដ

 ១៨-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស សួស វីហ្សា នឹកប្តី និងកូនខ្លាំង ដោយសារខានឃើញមុខយូរហើយ ប៉ុន្តែការសម្រេចនឹង បញ្ចេញនៅថ្ងៃស្អែកនេះ​តាមរយៈការធ្វើតេស្តកូវីដ។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស សួស វីហ្សា បានសរសេរសារមួយ ខណៈពេលដែលខ្លួនបានកំពុងតែធ្វើចត្តាឡីស័កនៅផ្ទះ ដើម្បីរង់ចាំ ក្រុមគ្រូពេទ្យយកសំណាកពិនិត្យទៅលើមេរោគកូវីដ១៩ នៅស្អែកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកយោងតាមគណនីហ្វេសប៊ុករបស់ តារាស្រីរូបនេះ បានធ្វើការសរសេរសារខ្លីមួយដើម្បីបង្ហាញទៅកាន់អ្នកគាំទ្រថា៖

តាំងពីចេញពីមន្ទីរពេទ្យមក ខ្ញុំបានមកដល់ផ្ទះវិញរយៈពេល12ថ្ងៃហេីយ ដោយ12ថ្ងៃនេះខ្ញុំបានរស់នៅបន្ទប់មួយដាច់ដោយឡែកតែម្នាក់ឯងមិនទាន់បានជួបជុំគ្រួសារ ប្តី រឺកូនទេ.!
ថ្ងៃស្អែកទី១៨ ០៤ ២១ ត្រូវជាថ្ងៃខ្ញុំណាត់ជាមួយគ្រូពេទ្យដេីម្បីធ្វេីតេស្តយកសំណាកម្តងទៀតជាលេីកចុងក្រោយដេីម្បីបញ្ជាក់ថាខ្ញុំពិតជាជាដាច់ពីជំងឺកូវីដ១៩ ពិតប្រាកដមែនឬ ក៏អត់?បេីលទ្ធផលយកសំណាកចុងក្រោយនេះខ្ញុំទទួលបានលទ្ធផល វិជ្ជមាន (positive)ខ្ញុំត្រូវត្រឡប់ទៅព្យាបាលនៅមន្ទីពេទ្យវិញ!
តែបេីខ្ញុំទទួលបានលទ្ធផលអវិជ្ជមាន(Negative)នោះខ្ញុំអាចប្រេីជីវិតរស់នៅធម្មតាដូចដេីមវិញបានហេីយ អាចជួបប្តី ជួបកូន ជួបជុំក្រុមគ្រួសារបានធម្មតាវិញហេីយ
ខ្ញុំសង្ឃឹមថាខ្ញុំនឹងទទួលបានលទ្ធផលអវិជ្ជមានផងចុះ ព្រោះខ្ញុំនឹកកូនខ្ញុំណាស់ នឹកក្រុមគ្រួសារណាស់ សូមព្រះប្រទានពរផង
សូមបងប្អូនជួយជាកំលាំងចិត្តផងចុះ 

ចំណែអ្នកគាំទ្រវិញក៏បានជូនពរដល់ សួស វីហ្សា ឲ្យ​ការធ្វើការធ្វើតេស្តនៅថ្ងៃស្អែកនេះទទួលបានលទ្ធផលអវិជ្ជមានផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T