អវកាសយានិកណាសា បានវិលត្រឡប់មកផែនដីវិញដោយសុវត្ថិភាព បន្ទាប់ពីនៅទីអវកាសអស់រយៈពេល៦ខែ

//s9.kh1.co/a5/a5a935c13af58cf0a4105c94870a10a7682b7c62.jpg
បច្ចេកវិទ្យា

 ១៨-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Rubins រួមជាមួយអវកាសយានិករុស្ស៊ីពីរនាក់ទៀតគឺ Sergey Kud-Sverchkov និង Sergey Ryzhikov បានចុះនៅប្រទេសកាហ្សាក់ស្ថាន

បរទេស៖ អវកាសយានិកអង្គការណាសា អ្នកស្រី Kate Rubins អាយុ42ឆ្នាំ បានវិលត្រឡប់មកផែនដីវិញដោយសុវត្ថិភាពកាលពីថ្ងៃសៅរ៍ បន្ទាប់ពីរស់នៅលើស្ថានីយអវកាសអន្តរជាតិអស់រយៈពេល6ខែ។ Rubins រួមជាមួយអវកាសយានិករុស្ស៊ីពីរនាក់ទៀតគឺ Sergey Kud-Sverchkov និង Sergey Ryzhikov បានមកដល់ភាគអាគ្នេយ៍នៃទីក្រុង Dzhezkazgan ប្រទេសកាហ្សាក់ស្ថាន ដោយការចុះចតប្រើឆ័ត្រយោងនៅម៉ោង10និង55នាទីព្រឹកម៉ោងក្នុងតំបន់នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអវកាសយានិកទាំងនេះបានបម្រើក្នុងបេសកកម្ម Expedition 63-64 ហើយបានចាប់ផ្តើមបេសកកម្មរបស់ពួកគេនៅថ្ងៃទី14 ខែតុលា ឆ្នាំមុន។

 Kate Rubins មកដល់ផែនដីវិញ (ប្រភព៖ NASA/Bill Ingalls)
 Kate Rubins មកដល់ផែនដីវិញ (ប្រភព៖ NASA/Bill Ingalls)

អង្គការណាសាបានរាយការណ៍ថា ក្នុងអំឡុងពេលបេសកកម្មរយៈពេល185ថ្ងៃចុងក្រោយរបស់ Rubins អ្នកស្រីបានធ្វើការស្រាវជ្រាវជាច្រើននៅលើស្ថានីយអវកាសអន្តរជាតិ ដោយរួមមានទាំងការពិសោធន៍លើបេះដូង ដែលសិក្សាពីផលប៉ះពាល់នៃទំនាញនិងកោសិកាសរសៃឈាមបេះដូង ដែលការសិក្សានេះអាចជួយឱ្យមានការយល់ដឹងបន្ថែមពីបញ្ហាបេះដូងនៅលើផែនដីយើងផងដែរ។ ការស្រាវជ្រាវរបស់នាងក៏រួមបញ្ចូលទាំងការសិក្សាលើលំដាប់ DNA និងការសិក្សាមីក្រូជីវសាស្រ្តផងដែរ។

ស្ថានីយអវកាសអន្តរជាតិ គឺជាមន្ទីរពិសោធន៍មួយដែលធ្វើដំណើរជុំវិញផែនដី។ ស្ថានីយដំបូងត្រូវបានបើកដំណើរការនៅខែវិច្ឆិកា ឆ្នាំ1998។

អ្នកស្រី Rubins នឹងវិលត្រឡប់ទៅផ្ទះរបស់នាងវិញនៅក្រុង Houston រដ្ឋតិចសាស់។ នាងគ្រោងនឹងនិយាយអំពីបេសកកម្មរបស់នាងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលនឹងធ្វើឡើងនៅថ្ងៃពុធ៕

រូបភាពពីឆ្វេងទៅស្តាំ Kate Rubins, Sergey Ryzhikov និង Sergey Kud-Sverchkov
រូបភាពពីឆ្វេងទៅស្តាំ Kate Rubins, Sergey Ryzhikov និង Sergey Kud-Sverchkov
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T