នេះគឺជាដំណើរដ៏ព្រឺព្រួចបំផុត នៅលើជ្រោះថ្មជ្រៅ របស់លោក Nik Wallenda ដែលបានយកជីវិតមកលេងសើច ដើរលើខ្សែពួរ ដែលមានកំពស់រាប់រយម៉ែត្រ នៅតំបន់ទន្លេ Little Colorado River រដ្ឋ Arizona សហរដ្ឋអាមេរិក។

មានមនុស្សជាច្រើន ធ្លាប់ដើរលើខ្សែពួរហើយទទួលគ្រោះថ្នាក់ដូចជា លោតខុសទំនង ស្មានលំនឹងខ្លួនមិនត្រូវ តែគ្មាននរណាម្នាក់ ធ្លាប់ដើរលើខ្សែពួរដែលមានអង្កត់ផ្ចិត៥សង់ទីម៉ែត្រ ដូចលោក Wallenda នេះទេ។ កាលពីម្សិល លោក Nik Wallenda បានក្លាយទៅជាមនុស្សទីមួយ ដើរលើខ្សែពួរឆ្លងកាត់ Niiagara Falls ដែលមានកំពស់ ៤៥៧ម៉ែត្រ និងមានចម្ងាយ ៤២៧ម៉ែត្រ ដោយមិនបានចងខ្សែសុវត្ថិភាពឡើយ គ្រាន់តែប្រើឈើវែងមួយ ដើម្បីរក្សាលំនឹងតែប៉ុណ្ណោះ។ លោក Wallenda មានអាយុ ៣៤ឆ្នាំមានកូន៣នាក់  គាត់បានកាន់នូវកំណត់ត្រាពិភពលោក Guinness World Records ចំនួន៦រួចមកហើយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ល្បែងបែបនេះ? សូមទស្សនារូបភាពខាងក្រោម៖









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]