អ្នកសម្ដែងជនជាតិអង់គ្លេសដ៏ល្បីឈ្មោះ Helen បានបាត់បង់ជីវិតហើយ

//s9.kh1.co/4b/4b85fb41bf5641e29c597ac00ffd650dd30cda6f.jpg
តារា & កម្សាន្ដ

 ១៧-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីតស៊ូជំនះជាមួយជំងឺមហារីកដ៏កាចសាហាវមកពេលនេះHelen បានទទួលមរណៈភាពហើយ

បរទេស៖ Helen McCrory គឺជាតារាសម្ដែងជើងចាស់ជនជាតិអង់គ្លេស ដ៏ល្បីឈ្មោះនិងមានប្រជាប្រិយភាពម្នាក់ ដោយមហាជនជាច្រើនស្ទើរតែទូទាំងពិភពលោកបានស្គាល់នាងតាមរយៈការចេញមុខសម្ដែងរឿងជាច្រើនក្នុងខ្សែភាពយន្តល្បីផ្សេងៗ ដូចជា Harry Potter , Narcissa Malfoy , Draco Malfoy , Peaky Blinders ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Helen
Helen

នៅក្នុងថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២១ នេះ មហាជននៅលើពិភពលោកជាច្រើនដែលជាអ្នកគាំទ្រនាង Helen បានសម្ដែងនូវក្ដីសោកស្ដាយ និង សម្ដែងក្ដីទុក្ខសោកសង្រែងជាខ្លាំងបន្ទាប់ពីបានឮដំណឹងថានាងបានទទួលមរណៈភាព ក្នុងវ័យ៥២ឆ្នាំ ដោយសារជំងឺមហារីក ។ក្នុងនោះស្វាមីរបស់នាងគឺលោក  Damian Lewis  បានសរសេរសារមួយនៅក្នុងបណ្ដាញសង្គមថាៈ

"ខ្ញុំសុំទោសដែលបានប្រកាសពីការបាត់បង់ជីវិតភរិយារបស់ខ្ញុំ និងជា ដំណឹងដ៏ក្រៀមក្រំមួយបន្ទាប់ពី នាងបានតស៊ូជាមួយជំងឺមហារីកយ៉ាងក្លាហានជាយូរមកហើយ ។ Helen គឺជានារីដ៏ស្រស់ស្អាត និងពូកែម្នាក់​ ដែលស្ថិតនៅក្នុងដួងចិត្តរបស់ពួកយើងជារៀងរហូត នាងបានទៅដោយសេចក្ដីស្ងប់ហើយ ៕"

Damian Lewis 
Helen
Helen
Helen
Helen
Helen
Helen
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T