សកម្មភាព ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យមើលដំណើរការចរាចរណ៍ក្នុង ភ្នំពេញ និងព្រមានលែងយោគយល់

//s9.kh1.co/31/310e24ded8235175b0cf7924fbbdedb9d8904094.jpg
សង្គម

 ១៧-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ឯកឧត្តម ឃួង ស្រេង ព្រមានថា លែងមានការយោគយល់ទៀតហើយ បើនៅតែមានការចរាចរណ៍ធ្វើដំណើរនៅក្នុងក្រុងភ្នំពេញ

រាជធានីភ្នំពេញ៖​ យោងតាមការឱ្យដឹងពី ផេកហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍កម្ពុជា បានឱ្យដឹងថា​ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យ និង បញ្ជាផ្ទាល់ដល់ទីតាំងបិទខ្ទប់ នៅស្ពានអាកាសក្បាលថ្នល់ ស្របពេលដែលទីតាំងខាងលើនេះ មានការកកស្ទះចរាចរណ៍ដោយប្រជាពលរដ្ឋបានធ្វើដំណើរ ដែលជាហានិភ័យនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ឯកឧត្តម បញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ បើនៅតែបន្តធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ ខណៈដែលអាជ្ញាធរ កំពុងតែរិតបន្តឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញនឹងអនុវត្តវិធានការច្បាប់ ដោយមិនមានការយោគយល់ឡើយ៕

សកម្មភាព​ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យ
សកម្មភាព​ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យ
https://s9.kh1.co/__image/w=650,h=488,q=100/0c/0ce9ffece19b2ce53b25346ce5ee209f4a36fe2f.jpg
https://s9.kh1.co/__image/w=650,h=488,q=100/b2/b2c96c8686ab138fec3b9f17fc768732340d94d5.jpg
សកម្មភាព​ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យ
សកម្មភាព​ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យ
សកម្មភាព​ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យ
សកម្មភាព​ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យ
សកម្មភាព​ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យ
សកម្មភាព​ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យ
https://s9.kh1.co/__image/w=650,h=488,q=100/e2/e2250a619fbbdd40560f517094c7dee573af6f27.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T