ហានិភ័យ! អ្នកធ្លាប់ប្រើសេវានៅ គ្លីនិកមួយកន្លែងនេះ សង្កាត់វាលវង់ បើមានអាការមិនស្រួល សូមប្រញាប់ទៅធ្វើតេស្ដ

//s9.kh1.co/dd/dd5f909e190621d402d05ed60de7e916bb5e7efa.jpg
សង្គម

 ១៧-មេសា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់សេវា និងអ្នកពាក់ព័ន្ធជាមួយបុគ្គលិក នៅ គ្លីនិក គីរីរម្យ​ ប្រសិនបើមានអាការមិនស្រួលខ្លួន ឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី ១៧នេះ បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់សេវា និងអ្នកពាក់ព័ន្ធជាមួយបុគ្គលិក នៅ គ្លីនិក គីរីរម្យ​ ដែលមានទីតាំងនៅផ្ទះលេខ ៧៧​ ផ្លូវលេខ ១១៥ ​សង្កាត់វាលវង់ ខណ្ឌ៧មករា​ ចាប់ពីថ្ងៃទី៥ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានអាការមិនស្រួលខ្លួន ឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់ ដោយមូលហេតុ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកខាងផ្នែកអនាម័យ នៅទីតាំងខាងលើនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ បងប្អូនប្រជាពលរដ្ឋអាចទៅរកកន្លែងធ្វើតេស្ដកូវីដ១៩បានដូចជា វិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ សាលាបឋមសិក្សាសុភមង្គល ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣ និងមណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)។ ដោយឡែក សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

គ្លីនិក គីរីរម្យ
គ្លីនិក គីរីរម្យ

ប្រភព អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T