ផ្អើលក្រោយដឹងតម្លៃខ្លួន Phil Foden ដែល Man City ត្រៀម​សម្រាប់​កុងត្រាថ្មី

//s9.kh1.co/3b/3b53415a83b125307b3ccb460ff32fef5503f27e.jpg
កីទ្បា

 ១៧-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Manchester City បានរៀបចំកុងត្រាថ្មីរួចហើយសម្រាប់កីឡាករវ័យក្មេងសញ្ជាតិអង់គ្លេស Phil Foden

អង់គ្លេស៖ Manchester City បានរៀបចំកុងត្រាថ្មីរួចហើយសម្រាប់កីឡាករវ័យក្មេងសញ្ជាតិអង់គ្លេស Phil Foden។ កីឡាករវ័យ២០ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងល្អមែនទែន ជាពិសេស Phil Foden បានរកគ្រាប់បាន​ទាំងពីរជើងក្នុងការប្រកួតទល់ជាមួយ Borussia Dortmund។ ក្នុងរដូវកាលនេះ  Phil Foden បង្ហាញខ្លួនបាន​ ៤០ប្រកួត រកគ្រាប់បាល់បាន១៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន៩ដង ក្នងនាមជាខ្សែរបម្រើ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Phil Foden
 Phil Foden

គួរបញ្ជាក់ផងដែរថាកុងត្រាចាស់របស់ Phil Foden នឹងត្រូវផុតកំណត់នៅឆ្នាំ២០២៤ រួមជាមួយនឹងតម្លៃខ្លួន​ ៣ម៉ឺនផោន (៤ម៉ឺនដុល្លា) ក្នុង១សប្តាហ៍ ចំណែកឯកុងត្រាថ្មីដែល Manchester City រៀបចំនោះគឺ Phil Foden ត្រូវបន្តលេងនៅទឹកដី Etihad Stadium រហូតដល់ឆ្នាំ២០២៦ រួមជាមួយនឹងតម្លៃខ្លួន ១០ម៉ឺនផោន​ (១៣ម៉ឺនដុល្លា) ក្នុង១សប្តាហ៍

Phil Foden
Phil Foden
Phil Foden
Phil Foden
Phil Foden
Phil Foden
HEM CHANNARITH
Libra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T