Brad Pitt ឲ្យហ្វេនភ័យបុកពោះ ក្រោយធ្លាយរូបអង្គុយលើរទេះរុញ

//s9.kh1.co/46/46fd5bf64b1a5ae4421771dfd1225177cf9105a0.jpg
តារា & កម្សាន្ដ

 ១៧-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

គ្រាន់តែទៅពេទ្យធ្វើធ្មេញសោះ ក៏បានធ្វើឱ្យមហាជនមានការយល់ច្រឡំស្មានតែBrad Pitt ឈឺរធ្ងន់

បរទេស៖ Brad Pitt គឺជាតារាសម្ដែងហូលីវូដដែលមានរូបរាងសង្ហាគួរឱ្យទាក់ទាញ ព្រមទាំងមានភាពល្បីល្បាញនិងមានប្រជាប្រិយភាពម្នាក់ទាំងពីយូរណាស់មកហើយ បើទោះជាពេលបច្ចុប្បន្ននេះលោកមានវ័យជ្រេទៅហើយបន្តិចមែន តែលោកនៅតែទទួលបាននូវការចាប់អារម្មណ៍ពីមហាជនដូចដើម ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Brad Pitt 
Brad Pitt 

នៅក្នុងរយៈពេលថ្មីនេះ  លោក  Brad Pitt បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំង បន្ទាប់ពីបាន ឃើញរូបភាព​ របស់លោកនៅក្នុងមន្ទីពេទ្យ មួយកន្លែង ដែលមើលទៅហាក់បីដូចជាមានអាការៈធ្ងន់ធ្ងរ ដោយសារតែ លោកជិះនៅលើរទេះរុញ មានពាក់ម៉ាស់បិតជិត ដែលមានគ្រូពេទ្យរុញរទេះរបស់លោកចេញមក ពីក្នុងមន្ទីពេទ្យ នោះ។ រឿងរ៉ាវទាំងអស់នេះបានធ្វើឱ្យ ហ្វេនៗជាច្រើនចោទជាសំណួរ ពាក់ព័ន្ធជាមួយបញ្ហាទាំងអស់នេះ ព្រមទាំងចង់ដឹងថាលោក Brad Pitt មានជំងឺអ្វីធ្ងន់ធ្ងរដែលឬទេ។

ពាក់ព័ន្ធនឹងរឿងរ៉ាវដ៏រសើបមួយនេះក៏មានពត៌មានមួយបានចេញមកបកស្រាយជាមួយចម្ងល់ និងការសង្ស័យដើម្បីឱ្យអស់ការបារម្ភពីសំណាក់មហាជនជាច្រើនថាៈ

"លោក Brad Pitt គ្រាន់តែទៅធ្វើធ្មេញនោះទេ ដោយគ្រាន់តែលោកធ្វើការដកធ្មេញទាល់ចេញតែប៉ុណ្ណោះ មិនមានរឿង អ្វីកើតឡើងធ្ងន់ធ្ងរខ្លាំងនោះទេ៕"

ពត៌មានដែលបានបកស្រាយ
Brad Pitt 
Brad Pitt 
Brad Pitt 
Brad Pitt 
Brad Pitt 
Brad Pitt 
Brad Pitt 
Brad Pitt 
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T