លោកគ្រូ Solskjaer ថាកីឡាកររបស់ Roma ម្នាក់នេះជាឧបសគ្គធំបំផុតរបស់ Man UTD
កីទ្បា
១៧-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន
លោកគ្រូ Solskjaer តឿនកូនក្រុមពីកីឡាករខ្លាំងរបស់ Roma
អង់គ្លេស៖ ក្រោយបិសាចក្រហម Manchester United ត្រូវប៉ះក្រុមខ្លាំង Roma នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Europa League លោកគ្រូបង្វឹក Ole Gunnar Solskjaer បានបង្ហើបឲ្យដឹងថា ខ្សែប្រយុទ្ធ Edin Dzeko គឺជាឧបសគ្គរារាំងដ៏ធំបំផុតរបស់ក្រុម។
Manchester United ទើបតែប្រកួតយកឈ្នះ Granada ៤ទល់នឹង ០ សរុបទាំងពីរជើងធ្វើឲ្យបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទន្ទឹមគ្នានឹងក្រុមបីផ្សេងទៀតគឺ Roma, Arsenal និង Villarreal ផងដែរ។
ដូច្នេះហើយទើបលោកគ្រូបង្វឹក Ole Gunnar Solskjaer គិតថា Roma មិនមែនជាក្រុមដែលអាចមើលងាយបានឡើយក្រោយក្រុមនៅអ៊ីតាលីមួយនេះបានទម្លាក់ Ajax ពីពាន Europa League ដោយលោកគ្រូបានថ្លែងប្រាប់ BT Sport ថា៖