ដឹងមូលហេតុដែល សុគន្ធ និសា ដាច់ចិត្តចាកចេញពីកម្ពុជាទៅសហរដ្ឋអាមេរិកហើយ

//s9.kh1.co/88/884821cfd27abc3ba78aeba6b97facdc85fd42ff.jpg
តារា & កម្សាន្ដ

 ១៧-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

សុគន្ធ នីសាចេញមុខមកទម្លាយមូលហេតុដែលខ្លួន និងស្វាមីទៅរស់នៅសហរដ្ឋអាមេរិកយ៉ាងដូច្នេះពីព្រោះមានការចំបាច់ដែលត្រូវតែទៅសហរដ្ឋអាមេរិកជាបន្ទាន់

ភ្នំពេញ: កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងប្រិយមិត្ត ជាពិសេសហ្វេនៗដែលជាអ្នកតែងតែនិយម តាមដាន និងគាំទ្រអ្នកនាង សុគន្ធ នីសា បានផ្ទះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលទទួលបានដំណឹងថា អ្នកនាង និងស្វាមីសម្រេចចិត្តទៅសហរដ្ឋអាមេរិក បន្ទាប់ពីបានជាសះស្បើយពីជំងឺកូវីដ១៩រួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ឆ្លើយតបទៅនឹងចម្ងល់មហាជន អ្នកនាង សុគន្ធ នីសាយោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកនាង ក៏បានបង្ហោះសារ អមដោយរូបភាព ព្រមទាំងប្រាប់ពីមូលហេតុដែលអ្នកនាងត្រូវទៅសហរដ្ឋអាមេរិកជាបន្ទាន់យ៉ាងដូច្នេះថា÷

សុគន្ធនីសា ស្វាមី និងអ្នកនាង ណាក់ ស្រីណា
សុគន្ធនីសា ស្វាមី និងអ្នកនាង ណាក់ ស្រីណា

-​ខ្ញុំបានមកដល់​ Boston ថ្ងៃទី​ 16​,04,2021​ មានការចាំបាច់ត្រូវតែមក​ ពេលរួចរាល់ការងារប្រចាំគ្រួសារហេីយខ្ញុំនឹងត្រឡប់ទៅប្រទេសយេីងវិញ​🌹❤️️ ជិត​ 10ឆ្នាំហេីយដែលមិនបានមក៕​ (​ អ្វីៗប្រគល់អោយតំណេីរ​ ខ្ញុំអស់ភារះកិច្ច☺ )🙏🌹❤️️

អ្នកនាង សុគន្ធ នីសា

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីជាសះស្បើយពីជំងឺដ៏កាចសាហាវកូវីដ១៩រួចមក អ្នកនាង សុគន្ធ នីសា និងស្វាមី លោកចៅ សម្បត្តិ បានសម្រេចចិត្តឡើងយន្តហោះទៅសហរដ្ឋអាមេរិចកាលពីម្សិលមិញនេះ ដោយឃើញមានវត្តមាន តារាសិល្បៈ:អ្នកនាងណាក់ ស្រីណា ជាអ្នកជូនដំណើរផងដែរ៕

ចង់ដឹងឲ្យកាន់តែលម្អិតបន្ថែមទៅទៀតនោះ សូមប្រិយមិត្តទស្សនារូបភាពដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷

អ្នកនាងសុគន្ធ នីសា នៅសហរដ្ឋអាមេរិក
អ្នកនាងសុគន្ធ នីសា នៅសហរដ្ឋអាមេរិក
សុគន្ធ នីសា និងស្វាមី
សុគន្ធ នីសា និងស្វាមី
សុគន្ធ នីសា និង ណាក់ ស្រីណា
សុគន្ធ នីសា និង ណាក់ ស្រីណា
អ្នកនាង សុគន្ធ នីសា
អ្នកនាង សុគន្ធ នីសា
សុគន្ធ និសា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T