៤២លានដុល្លារក្នុងមួយឆ្នាំ! Haaland ទាមទារប្រាក់ពលកម្មថ្លៃពេក ក្លិបយក្សពីរនេះអាចនឹងត្រូវដកខ្លួនចេញហើយ

//s9.kh1.co/d6/d6f58282befe8daf54e61ce79e4aa8d582ad325a.jpg
កីទ្បា

 ១៦-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Haaland ទាមទារប្រាក់ពលកម្មថ្លៃពេកដល់ទៅ៤២លានដុល្លារក្នុងមួយឆ្នាំ អាចនឹងធ្វើឲ្យក្លិប Barcelona និង Real Madrid ត្រូវដកខ្លួនចេញហើយ

បរទេស៖ ក្រោយផ្លាស់មកលេងឲ្យក្លិប Borussia Dortmund នៅលីកកំពូល Bundesliga កាលពីឆ្នាំ២០២០កន្លងមក ខ្សែប្រយុទ្ធវ័យ២០ឆ្នាំ Erling Haaland បានធ្វើព្យុះ ធ្វើភ្លៀងយ៉ាងខ្លាំង ពោលនៅក្នុងរដូវកាលនេះរូបគេរកបានដល់ទៅ៣៣គ្រាប់ ក្នុងការបង្ហាញខ្លួន៣៥ប្រកួតឲ្យក្លិបអាល្លឺម៉ង់មួយនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Erling Haaland
Erling Haaland

ស្របពេលជាមួយគ្នានេះដែរមានក្លិបធំៗជាច្រើនកំពុងតែតាមប្រជែងផ្ទេរយករូបគេពី Dortmund នៅទីផ្សារដោះដូររដូវក្ដៅខាងមុខនេះ ក្នុងនោះក្លិបយក្សអេស៉្បាញទាំងពីរគឺ Real Madrid និង Barcelona ក៏ជាបេក្ខភាពដែលចង់ទិញយក​ Haaland ទៅរួមក្រុមផងដែរ។ យ៉ាងណាមិញក្រៅពីតម្លៃខ្លួនថ្លៃហើយ (ប្រមាណ១១០លានអឺរ៉ូ) កីឡាកររូបនេះក៏ទាមទារប្រាក់ពលកម្មថ្លៃផងដែរពោលប្រមាណ៣៥លានអឺរ៉ូ (ឬ៤២លានដុល្លារ) ឯណោះក្នុង១រដូវកាល។ ដោយសារតែហេតុផលនេះហើយ អាចនឹងធ្វើឲ្យ Real Madrid និង Barcelona​ បង្ខំចិត្តដកខ្លួនចេញ ដោយសារតែក្លិបទាំងពីរនេះកំពុងតែជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ មិនអាចទ្រាំទ្រនឹងការចំណាយដ៏ច្រើនបែបនេះនោះទេ៕

Erling Haaland
Erling Haaland

ប្រភពgoal

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T