ក្រុមហ៊ុន Facebook បានបញ្ចូលកម្មវិធីថតសកម្មភាព (Video) ចូលទៅក្នុងកម្មវិធីរបស់ Instagram ដើម្បីឲ្យអ្នកប្រើប្រាស់អាចចែករំលែក វីដេអូ ដែលមានរយៈពេលអតិបរិមា ១៥វិនាទី។

កាលពីមុន ប្រិយមិត្តប្រហែលជាធ្លាប់បានដឹងហើយថា កម្មវិធី Instagram របស់ទូរស័ព្ទស្មាតហ្វូន គឺអាចចែករំលែកបានតែ រូបភាពតែប៉ុណ្ណោះ តែឥលូវនេះ ប្រិយមិត្តអាចចែករំលេកវិដេអូបានហើយ ព្រោះក្រុមហ៊ុន Facebook បានបញ្ចូលនូវកម្មវិធីថ្មី ដែលអាចថតសកម្មភាពបានរយៈពេល ១៥វិនាទី។

មានមនុស្សមួយចំនួនជឿថា គោលបំណងនៃការបញ្ចូលកម្មវិធីនេះ គឺដើម្បីប្រកួតប្រជែងជាមួយនឹងកម្មវិធី Vine ដែលអាចចែករំលេកទៅមិត្តភក្កិបានដូចគ្នា តែរយៈនៃវីដេអូ គឺមានតែ ៦វិនាទីចុះក្រោមតែប៉ុណ្ណោះ។

ក្រោយពីលោកអ្នកថតនូវវីដេអូឃ្លីបដ៏ខ្លីនោះហើយ ប្រីយមិត្តនៅអាចបន្ថែមនូវពណ៌/ពន្លឺ (effect) ដូចជាពេលដែលដាក់ទៅលើ រូបភាពដែរ ដែលមានចំនួន ១៣ Filters សំរាប់ជ្រើសរើស។ តាំងពីបង្កើតកម្មវិធី Instragram រហូតមកដល់ពេលនេះ មានអ្នកប្រើប្រាស់ជាង ១៣០លាននាក់ហើយ វាពិតជាមានភាពពេញនិយមណាស់។ លោក Mark Zuckerberg មានប្រសាសន៍ថា គាត់ចង់ឲ្យវាមានលក្ខណៈប្លែកបន្តិច ព្រោះមនុស្សគ្រប់រូបតែងតែចង់ចែករំលែក អ្វីប្លែកៗឲ្យគ្នាទៅវិញទៅមក។

តើប្រិយមិត្តបានប្រើប្រាស់កម្មវិធីនេះហើយ ឬ នៅ និងយល់យ៉ាងណាចំពោះការ update របស់ Instagram នេះ? សូមទស្សនាវិដេអូ របស់លោក Mark Zuckerberg ខាងក្រោមទាំងអស់គ្នា៖






កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]