ចរិតរបស់មនុស្សប្រុស ៤ យ៉ាងដែលនារីៗឃើញហើយខ្លាចរអា

//s9.kh1.co/bb/bbc268713cc7047c328d630d49c21d4f1222eaed.jpg
នារី

 ១៧-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ចរិតរបស់មនុស្សប្រុស ៤ យ៉ាងដែលនារីៗឃើញហើយខ្លាចរអា

បើសង្សាររបស់អ្នកចាប់ផ្ដើមលេងចរិកដូចខាងក្រោមនេះ អ្នកគួរដោះដៃដាក់មេផាយឲ្យហើយទៅ បើនៅយូរច្បាស់ជាឈឺចាប់ដោយសារបុរសនោះមិនខានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ដៃរហ័ស ចិត្តហ៊ាន បំពានមិនគិតលើរាងកាយអ្នក

រូបតំណាង
រូបតំណាង

ក្រៅពីស្វាមីរបស់អ្នកបុរសដទៃពុំគួរមានសិទ្ធមកបំពានលើរាងកាយរបស់អ្នកនោះទេ។ គេគ្រាន់តែជាពួកកេងចំណេញ ខ្សែលើ ឬរាប់ជាជំពូកមនុស្សអាត្មានិយម។ គេអាចគ្រាន់តែយកអ្នកលេងសើច កំដរការអផ្សុក ឬបំពេញចំណង់របស់គេ។ បើអ្នកជួបមនុស្សប្រុសប្រភេទនេះ គួរដាក់មេផាយឲ្យហើយទៅ។

២. រវល់​ជាង​គេ​លើ​លោក

រូបតំណាង
រូបតំណាង

ប្រាប់អ្នកថារវល់ តែធាតុពិតក៏មានរវល់ឯណាគាត់ដោះសារសោះ។ អ្នកណាក៏រវល់ដែរ តែដៃគូគ្រប់រូបគួរមានពេលវេលាបន្តិចបន្តួចឲ្យគ្នា ដើម្បីសាងភាពផ្អែមល្ហែមដល់ស្នេហា។ ការងារអ្វីក៏រវល់ម្ល៉េះ ឆ្លៀតពេលបន្តិចមិនបានទេឬ បែប​នេះ ​គាត់​មិន​ខុស​ពី​​អាត្មា​​និយម​ពេក​ទេ ​ព្រោះ​គាត់​ធ្វើ​សម្រាប់​តែ​តម្រូវ​ការ​ខ្លួន​ឯង។

៣. កុហកឥតល្ហែ

រូបតំណាង
រូបតំណាង

ភូតច្រើនចាញ់អាត្មា។ កហុកគេម្ដងកាលមិនអីទេ តែបែបញយដងពេកគេប្រហែលជាឆ្អែតចិត្តដែលហើយ។ រឿងខ្លះអាចថាជារឿងឯកជនតែអ្នកគួរបើកបង្ហាញទៅដៃគូជៀសវាងកើតរឿងយល់ច្រលំ រឿងតូចអាចក្លាយជារឿងធំដោយសារពាក្យសម្ដីមុសារបស់អ្នក។

៤. លាក់​រឿង​គ្រប់​យ៉ាង

រូបតំណាង
រូបតំណាង

ហើយលាក់អីលាក់យ៉ាងហ្នឹង? សូម្បីតែឈ្មោះពិត ថ្ងៃកំណើតខ្លួនឯងក៏លាក់ដែរ។​ មនុស្ស​ស្រលាញ់​គ្នា ​​គួរ​តែ​ចែក​រំលែក​រឿង​រ៉ាវ​ខ្លះ​ៗ​ឲ្យ​ដៃ​គូ​បាន​ដឹង ប៉ុន្តែ​គាត់​វិញ​លាក់​គ្រប់​យ៉ាង ​ដូច​អ្នក​​ដទៃ​ទៅ​វិញ។ មនុស្ស​ប្រុស​បើ​លាក់​គ្រប់​រឿង​បែប​នេះ ​អ្នក​ក៏​មិន​ចាំ​បាច់​ដឹង​ដឹង​ដែរ ​ព្រោះ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។ បើនៅបន្តហាក់គ្មានន័យ និយាយឲ្យខ្លះគាត់មិនទុកចិត្តអ្នក៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T