អ្នករាំម្នាក់បានរៀបរាប់ពីទឹកចិត្តសប្បុរសធម៌របស់ Taeyeon មេក្រុម Girls' Generation

//s9.kh1.co/c0/c06c9b05163352e67cb6cb320b0febd1468ec60f.jpg
តារា & កម្សាន្ដ

 ១៥-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អ្នករាំម្នាក់បានរៀបរាប់ពីទឹកចិត្តសប្បុរសធម៌របស់ Taeyeon មេក្រុម Girls' Generation

កូរ៉េខាងត្បូង៖ Taeyeon ដែលជាតារាចម្រៀងទោលក៏ដូចជាមេក្រុមរបស់ក្រុមចម្រៀងនារីតំណាងជាតិ Girls' Generation ត្រូវបានអ្នកធ្វើការជាមួយនាងម្នាក់បានបង្ហើបពីទឹកចិត្តសប្បុរសធម៌របស់នាងកំឡុងពេលមានការប្រគុំតន្ត្រីរបស់នាងផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្មីៗនេះផងដែរមានអ្នករាំម្នាក់បាននិយាយលើកឡើងអំពី Taeyeon កំឡុងពេលធ្វើការជាមួយគ្នា ដោយអ្នករាំម្នាក់បាននិយាយរៀបរាប់ថា ក្នុងនាមជាអ្នករាំអមម្នាក់ ពួកយើងមិនដែលបានទទួលបាននូវឧបករណ៍បំពងសម្លេងដាក់នៅត្រចៀកនោះទេ ដោយជារឿយៗពួកយើងបានត្រឹមតែស្តាប់តាមបទចម្រៀងដែលបានចាក់ ហើយនឹងរាំតាមចង្វាក់ភ្លេងតែប៉ុណ្ណោះ ប៉ុន្តែក្រោយពីបានធ្វើការជាមួយ Taeyeon ពួកយើងក៏ទទួលបានឧបករណ៍បំពងសម្លេងនេះគ្រប់ៗគ្នា ដែលធ្វើអោយយើងមានភាពងាយស្រួលជាងមុនក្នុងការយកចិត្តទុកដាក់រាំជាងមុន។

អ្នករាំរបស់ Taeyeon ម្នាក់នោះក៏បានបន្ថែមទៀតថា បន្ទាប់ពីបានឧបករណ៍សម្លេងនេះហើយ គេក៏បានលួចសរសើរពីទឹកដមសម្លេងរបស់ Taeyeon ផងដែរនៅពេលដែលកំពុងហាត់សម ដែលធ្វើអោយនាងរញ្ជួលចិត្តរហូតដល់មិនអាចទប់ទឹកភ្នែកបាន៕

សូមទស្សនារូបភាពខាងក្រោម៖

Taeyeon និងអ្នករាំអម 
Taeyeon និងអ្នករាំអម 
Taeyeon
Taeyeon
Taeyeon
Taeyeon
Taeyeon
Taeyeon

ប្រភពSBS STAR

Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T