ទីបំផុត UEFA រកឃើញ៤ក្រុមធំៗដែលត្រូវជួបគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ

//s9.kh1.co/cc/cc107c4f2b74b65cedbbff743123abd3ed059e1d.jpg
កីទ្បា

 ១៥-មេសា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ទីបំផុត UEFA រកឃើញ៤ក្រុមធំៗដែលត្រូវជួបគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័តហើយ

បរទេស៖ ក្នុងការប្រកួតអស់រយៈពេលជិតមួយរដូវកាលមកនេះនៃពានរង្វាន់ UEFA Champions Leage ក្រុមទាំង៣២ក្រុម បានចម្រាញ់និងជម្រុះនៅសល់តែ៤ក្រុមដែលអាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមទាំង៣២ដែលមានកៅអីលេងវគ្គGroup Stage
ក្រុមទាំង៣២ដែលមានកៅអីលេងវគ្គGroup Stage

ក្នុងចំណោម ៤ ក្រុមចុងក្រោយដែលឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តរួមមានក្រុម មកពី League1 ១ក្រុមគឺ PSG , ក្រុមមកពី La Liga ១ក្រុមគឺ Real Madrid និងមកពី English Premier League ២ក្រុមគឺ  Manchester City និង Chelsea

៤ក្រុមដែលឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត
៤ក្រុមដែលឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត

ក្នុងនោះផងដែរក្រុមទាំង៤ត្រូវជួបគ្នាពីរជើងក្នុងការប្រកួត ដោយក្រុមអធិរាជស Real Madrid ត្រូវបើកទ្វារកីឡដ្ឋានខ្លួនទទួលស្វាគមន៍ក្រុមមកពីអង់គ្លេសគឺក្រុមតោខៀវ Chelsea ខណៈ PSG បើកទ្វារកីឡដ្ឋានខ្លួនទទួលក្រុមមេឃខៀវManchester City ដែលការប្រកួតជើងទី១ គឺធ្វើឡើងនៅចុងខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ខណៈជើងទី២គឺដើម ខែ ឧសភា ខាងមុខនេះ ខណៈដែលពេលវេលា និងថ្ងៃទី គឺរង់ចាំការបញ្ជាក់ពីក្រុមការងាររបស់ UEFA Champions League ដែលអាចនឹងប្រកាសពេលវេលាជាក់ស្តែងនៅពេលខាងមុខនេះ៕

៤ក្រុមដែលត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត
៤ក្រុមដែលត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត
Sao Sovanndy
សុវណ្ណឌី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T