ឃើញសកម្មភាពទាំងនេះ ទើបដឹងថាតារាសម្ដែងថៃប៉ុន្មានរូបនេះ មានភាពកតញ្ញូចំពោះអ្នកមានគុណខ្លាំងប៉ុណ្ណា

//s9.kh1.co/59/598bfcab70bfb4e6729ccfc616a7ad99b85ec33e.png
តារា & កម្សាន្ដ

 ១៥-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ឃើញសកម្មភាពទាំងនេះ បានដឹងថាតារាសម្ដែងថៃទាំងនេះ មានភាពកត្តញ្ញូចំពោះអ្នកមានគុណយ៉ាងខ្លាំង

ថៃ៖ នារដូវចូលឆ្នាំថ្មី ជាពេលវេលាមួយសប្បាយរីករាយសម្រាប់មនុស្សជាច្រើន។ នៅក្នុងនោះ តារាថៃសម្ដែងនូវក្ដីស្រលាញ់របស់ពួកគេជាមួយមនុស្សជាទីស្រឡាញ់ ដូចជាការចំណាយពេលធ្វើដំណើរកំសាន្ដទៅកន្លែងពិសេសនានា និងការជួបលៀងខ្នាតតូចជាមួយគ្នាជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គេក្រឡេកឃើញថាមានតារាសម្ដែងថៃប្រមាណរូប ដែលបានសម្ដែងនូវការគោរព និងភាពកត្តញ្ញូរបស់ពួកគេជាមួយនឹងអ្នកមានគុណរបស់ពួកគេផងដែរ។ 

ខាងក្រោមនេះ ជាតារាសម្ដែង រូបដែលបានធ្វើការគោរព ក៏ដូចជាការផ្ដល់ក្ដីស្រឡាញ់របស់ពួកគេជាអ្នកមានគុណរបស់ពួកគេរួមមាន៖ 

១. Yaya Urassaya 

Yaya Urassaya និង ម្តាយ
Yaya Urassaya និង ម្តាយ

Yaya បានធ្វើការបង្ហោះនូវរូបភាពមួយ ដែលមានអត្ថន័យយ៉ាងខ្លាំងនាឱកាសចូលឆ្នាំថ្មី ដោយតារាស្រីរូបនេះបាន ធ្វើការគោរពនិងជូនភួងផ្កាទៅកាន់ ម៉ែផ្លា ដែលជាប្រពៃណីរបស់ថៃ បង្ហាញការគោរពដឹងគុណរបស់កូនទៅកាន់ឪពុកម្ដាយ។ 

២. Nadech Kuhimiya 

Nadech Kuhimiya  និងឪពុកម្តាយ
Nadech Kuhimiya  និងឪពុកម្តាយ

តារាប្រុសម្នាក់នេះ ក៏មិនខុសគ្នាប៉ុន្មានពីមិត្តស្រីរបស់លោក Yaya ដែរ គឺ Nadech បានបង្ហោះនូវរូបភាពមួយជាមួយគ្រួសារ ដោយពោរពេញទៅដោយស្នាមញញឹមយ៉ាងមានក្ដីសុខ ដើម្បីស្វាគមន៍ឆ្នាំថ្មី។ 

៣. Kem Hussawee 

Kem Hussawee  និងម្តាយ
Kem Hussawee  និងម្តាយ

Kem Hussawee ដែលចាតារាកំពុងផ្តុះប្រជាប្រិយភាពយ៉ាងខ្លាំងនោះ បានធ្វើការគោរពដឹងគុណអ្នកម៉ែរបស់លោក ដោយបានធ្វើការលាងជើងអ្នកមានគុណ និងបានជូនភួងផ្កាមួយផងដែរ។ 

៤. Rita Sririta 

Rita Sririta និងម្តាយ
Rita Sririta និងម្តាយ

បើទោះបី មានភាពរវល់ជាមួយកូនតូចទើបកើតយ៉ាងណា ក៏ Sririta នៅតែបំពេញតួនាទីជាកូនល្អសម្រាប់អ្នកម៉ែរបស់នាងផងដែរ។ នៅក្នុងនោះ អ្នកម៉ាក់ថ្មីថ្មោងមួយរូបនេះ បានបង្ហោះរូបមួយជាមួយអ្នកមានគុណដែលពោរពេញដោយស្នាមញញឹម៕

Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T